មកស្គាល់ពីប្រេននៃ​ fashion គ្រឿងពេជ្ររបស់សេដ្ឋីនី ម៉ៅ ចំណាន

មហាជន​ពិតជា​ស្គាល់​សេដ្ឋី​នី ម៉ៅ ចំណាន បាន​យ៉ាង​ច្បាស់​ទាំង​កិត្តិយស កេរ្តិ៍ឈ្មោះ និង​ស្នាដៃ​ក្នុង​សង្គម។ សេដ្ឋី​នី​រូប​នេះ​ជា​មនុស្ស​មិន​ប្រកាន់​ខ្លួន តែងតែ​ឱនលំទោន​ដាក់​អ្នក​ដទៃ​មុន​ជានិច្ច បើ​ទោះ​ជា​មុខមាត់ ឬ​អាយុ​លើស​គេ​ក៏​ដោយ។

តាមដានជាមួយយើង៖ Million Times

សម្រាប់​អ្នក​គាំទ្រ​បាន​សង្កេត​ឃើញ​ថា ភរិយា​សេដ្ឋី​កំពូល​ប្រចាំ​ស្រុក​ខ្មែរ គិត ម៉េង តែងតែ​ពូកែ​រៀបចំ​ខ្លួន សម្លៀកបំពាក់ គ្រប់​កាលៈទេសៈ ជាពិសេស​ការ​លេង​ម៉ូដ​នៃ​គ្រឿង​អលង្ការ គឺ​មិន​ដែល​ជាន់​ម៉ូដ​គ្នា​ឡើយ។

ដូច​ដឹង​ស្រាប់​ហើយ​ថា​សេដ្ឋី​នី ម៉ៅ ចំណាន និង​មាន​មុខមាត់​ក្នុង​សង្គម ដូចនេះ​ហើយ​គ្រឿង​អលង្ការ​នីមួយ​ៗ​សុទ្ធតែ​ជា​ប្រេន​ល្បី​លើ​ពិភពលោក។ ជាក់ស្ដែង​កាល​កម្មវិធី Bvlgari Aeterna Angkor Thom High Jewelry លំដាប់​កំពូល​ដែល​មក​រៀបចំ​លើ​ទឹកដី​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា ក៏​មាន​វត្តមាន​សេដ្ឋី​នី រូប​នេះ​ជា​ភ្ញៀវ VIP ដែរ។

ក្រៅពី​ប្រេន Bvlgari លោក​ស្រី​ជា​មាន collection គ្រឿង​ពេជ្រ​ជាច្រើន​ម៉ាក​ទៀត​ដែរ​ដូចជា Cartier និង​ប្រភេទ Vancleef ជាដើម។ តែ​បើ​ទោះ​ជា​មាន​គ្រឿង​អលង្ការ​ច្រើន​យ៉ាង​ណា ប្រធានសមាគមសិល្បករខ្មែររូបនេះចេះ​ពី​របៀប​ជ្រើសរើស​ម៉ូដ​គ្រឿង​អលង្ការ ឲ្យ​ស៊ី​នឹង​ឈុត។

Lifestyle ការផ្គូផ្គងគ្រឿងអលង្ការ និង​ពណ៌​ម៉ូដ​សម្លៀកបំពាក់គឺ​ពិតជា​ស៊ីគ្នា បើ​ស្លៀកបំពាក់​ពណ៌​ទឹកប៉ិកមក​សេដ្ឋីនី ម៉ៅ ចំណាន នឹង​យក​គ្រឿងពេជ្រ​ពណ៌​ទឹកប៉ិក ហើយ​ជា​ពណ៌​ស្វាយ ក៏​មាន​ពេជ្រ​ពណ៌​ស្វាយ​ដូចគ្នា។ ក្នុង​ចំណោម​ម៉ាក​គ្រឿងអលង្ការវិញ Bvlgari ជា​ប្រេន​ភរិយា​សេដ្ឋី គិត ម៉េង ប្រើប្រាស់​ច្រើន​ជាង​គេ៕

តោះ​មក​មើល​ fashion ​នៃ​គ្រឿងពេជ្រ​របស់​ភរិយាសេដ្ឋី គិត ម៉េង ខ្លះៗ៖

PANTHÈRE WHITE GOLD DE CARTIER NECKLACE តម្លៃជាង ២៣៥ ៨៧០ ដុល្លារ

Bulgari

VAN CLEEF & ARPELS 18K

អត្ថបទ៖ មេរ៉ា, រូបភាព៖ Lok Chumteav Neak Oknha Mao Chamnan