កញ្ញា ឃួង ស៊ីណាម៉ាឡែន កូនស្រីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវបានក្រុមគ្រួសារ និងមិត្តជិតស្និទ្ធជប់លៀងលាភាពនៅលីវ មុនថ្ងៃចូលរោងការមកដល់។


គេរៀបចំកម្មវិធី «BRIDE TO BE» ដើម្បីអបអរស្ត្រីម្នាក់ដែលនឹងរៀបការឆាប់ៗនេះ ហើយនោះជាវប្បធម៌បរទេស តែឥឡូវក៏បានសាយភាយគ្រប់ទិសទី ដោយប្រើឈ្មោះខុសៗគ្នា។ សម្រាប់កញ្ញា ម៉ាឡែន ត្រូវបានបងប្អូនស្រី និងមិត្តភ័ក្ដិនារីវ័យក្មេងស្រស់សោភាដូចគ្នា រៀបចំឲ្យយ៉ាងពិសេស ទាំងសម្លៀកបំពាក់ តុអាហារ និងភេសជ្ជៈផ្សេងៗ ក្នុងបរិយាកាសរ៉ូមែនទិក។
គួរបញ្ជាក់ផងដែរថា កញ្ញា ឃួង ស៊ីណាម៉ាឡែន នឹងត្រូវរៀបការជាមួយលោក លីម ធារ៉ា ដែលកូនប្រុសឧកញ៉ា លីម ប៊ុណ្ណា។ គូស្នេហ៍នេះក៏បានបានចេញថត Pre-Wedding តាំងពីចុងឆ្នាំ ២០២៤ មកម្ល៉េះ។

កូនស្រីចៅហ្វាយក្រុងភ្នំពេញរូបនេះ បានបញ្ចេញរូបភាព Proposal និង Pre-Wedding ជាច្រើនរួចមកហើយ ឥឡូវនេះក៏ដល់វេនកម្មវិធីជប់លៀង «BRIDE TO BE» ម្ដង។ ទាំងកូនកំលោះ និងកូនក្រមុំសុទ្ធតែបញ្ចប់ការសិក្សានៅប្រទេសអូស្ត្រាលី ហើយសុទ្ធតែជាយុវវ័យមានសមត្ថភាព ព្រមទាំងចំណេះដឹង។
សម្រាប់គូស្នេហ៍អភិជនមួយគូនេះ ត្រូវបានគេមើលឃើញថា មានរូបសម្បត្តិស្រស់សោភា និងសង្ហាសមគ្នា ព្រមជាមួយឫកពាចាស់ទុំ ថ្លៃថ្នូរ និងសមសួន អាចសាងគ្រួសារយ៉ាងពេញបរិបូរណ៍តែម្ដង៕




























អត្ថបទ៖ មេរ៉ា, រូបភាព៖ FAST films&photography