អ្នកស្រី លឹម លក្ម្សី ដែលគេស្គាល់ថាជាកូនស្រីអ្នកឧកញ៉ា លឹម រស់ ថៅកែបុរីមានជ័យរេស៊ីដន បានអភិវឌ្ឍន៍អាជីពខ្លួនឯងអត់ឈប់ឈរផងដែរ។ ទោះជាមានឪពុកមានជំនួញវាល់លានក៏ពិតមែន តែស្ត្រីឆ្នើមរូបនេះ ខិតខំធ្វើការ ហើយអភិវឌ្ឍន៍ខ្លួនម្ដងបន្តិចៗ មកទល់ពេលនេះ លឹម លក្ម្សី គឺជាអគ្គនាយករងនៃក្រុមហ៊ុន Rosemarvel Property Development និង RM Commercial។


អ្នកស្រី លឹម លក្ម្សី គឺជាអ្នកជំនួញល្បីឈ្មោះខ្លាំងក្នុងចំណោមអ្នកជំនួញវ័យក្មេងជាច្រើនរូបផ្សេងទៀត។ នាងកំពុងដឹកនាំ Rosemarvel Property Development និង RM Commercialឈានចូលយុគសម័យថ្មី។ នៅពេលអ្នកជំនួញវ័យ ៣៧ ឆ្នាំរូបនេះ បានត្រឡប់មកពីសិក្សានៅចក្រភពអង់គ្លេស និងសិង្ហបុរីវិញ លឹម លក្ម្សី បានចូលរួមជាមួយឪពុកម្ដាយក្នុងអាជីវកម្មគ្រួសារ ដោយផ្ដោតលើគម្រោងថ្មីៗ ផែនការយុទ្ធសាស្ត្រ និងដឹកនាំការកែសម្រួលរបស់ក្រុមហ៊ុន។ រហូតមកទល់ឆ្នាំ ២០២៣ ក្រុមហ៊ុនបានទទួលពានរង្វាន់ Luxury Development of the Year 2023។
សម្រាប់ទស្សនៈរបស់ អគ្គនាយករងនៃក្រុមហ៊ុន Rosemarvel Property Development និង RM Commercial អ្នកស្រីបានលើកឡើងថា “ធ្វើជាស្ត្រីដែលមានសមត្ថភាពសម្រេចបាននូវអ្វីដែលបុរសអាចធ្វើបាន និងបណ្ដុះកម្លាំងផ្លូវចិត្ត ដើម្បីជម្នះឧបសគ្គនៅលើផ្លូវរបស់អ្នក ឆ្ពោះទៅរកគោលដៅជាក់លាក់”។ នេះបើយោងតាមទស្សនាវដ្ដី Prestige។
ក្រៅពីអ្នកជំនួញស្ត្រីវ័យក្មេងកំពុងសាងវិថីជោគជ័យឲ្យខ្លួនឯង លឹម លក្ម្សី ក៏ជាមនុស្សស្រីទាន់សម័យ ស៊ីវិល័យ ប្រើសុទ្ធតែប្រេនល្បីៗ។ ទោះជាមានកូនដល់ទៅ ២ នាក់ តែលោកស្រីមើលថែគ្រួសារ និងខ្លួនឯងបានយ៉ាងល្អ សម្រស់នៅតែថេរស្អាត ក្មេងជាងវ័យ។
លោកស្រី លឹម លក្ម្សី គឺជាភរិយាឧកញ៉ា ប៊ុន សុខមេនា ហើយលោកស្រីក៏ជាកូនស្រីអ្នកឧកញ៉ា លឹម រស់ និងអ្នកស្រី សុទ្ធី មូនីកា អគ្គនាយកក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបមុិន ឯ.ក៕





អត្ថបទ៖ មេរ៉ា, រូបភាព៖ IG Leaksmey Lim