អគ្គ​នាយិកាក្រុមហ៊ុន Champion Group អភិជនស្រគត់ស្រគំ និងមានភាពប៉ិនប្រសព្វ

លោកស្រី សុខ សុភាព ស្ថាបនិក និងជា​អគ្គ​នាយិកា​ក្រុមហ៊ុន Champion Group ដែល​មាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន​ប្រភេទ​ស្ថិត​ក្រោម​ក្រុមហ៊ុន។ CEO ស្រី​រូប​នេះ ក៏​ជា​មនុស្ស​ពេញ​ដោយ​ថាមពល និង​ឈ្លាសវៃ​ក្នុង​ជំនួញ ដើម្បី​ប្រកួតប្រជែង​ជាមួយ​ដៃគូ​ប្រកួត​ជាច្រើន​នៅ​លើ​ទីផ្សារ​ផង​ដែរ។

តាមដានជាមួយយើង៖ Million Times

CEO រូប​នេះ​វិញ​ចូលចិត្ត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​ហូល​ផាមួង​ខ្មែរ​ជានិច្ច ដើម្បី​បង្កើត​ជា​អត្តសញ្ញាណ​មួយ​សម្រាប់​ខ្លួនឯង និង​មើល​ទៅ​ពេញ​ដោយ​ភាព​ថ្លៃថ្នូរ​ជាមួយ​គ្រឿងអលង្ការ និង​កាបូប​ប្រណិត​ៗ​យីហោ​ផ្សេង​ៗ​គ្នា។ តែ​សម្រាប់​ការ​តុបតែង​ខ្លួន​ប្រចាំ​ថ្ងៃ​វិញ លោកស្រី​គឺ​តែងតែ​ជ្រើសរើស​សម្លៀកបំពាក់​បែប​សាមញ្ញ​ៗ។

ជា​និច្ចកាល​អគ្គ​នាយិកា​ក្រុមហ៊ុន Champion Group បាន​ចូលរួម​ក្នុង​កម្មវិធី​ផ្សេង​ៗ​ដូច​កាល​ប្រេន Bvlgari មក​ធ្វើ​នៅ​សៀមរាប ក៏​មាន​វត្តមាន​ក្នុង​កម្មវិធី​ដ៏​ធំ​លំដាប់​ពិភព​លោក​នោះ​ដែរ។ លោកស្រី​មិន​សូវ​ជា​ចូលចិត្ត​ភាព​ហ៊ឺហា​ឡើយ ដោយ​ម្ចាស់​ក្រុមហ៊ុន​ភេសជ្ជៈ​ដ៏​ធំ​រូប​នេះ ផ្ដោតលើ​ភាព​ងាយស្រួលជាធំ។ ​

អគ្គ​នាយិកា​ក្រុមហ៊ុន Champion Group ពី​កូន​អ្នក​លក់​ចាប់ហួយ​នៅ​ផ្សារ​អូរឫស្សី ក្លាយ​ជា​ម្ចាស់​រោងចក្រ​តម្លៃ​រាប់​លាន​ដុល្លារ និង​ក្លាយជា​ស្រ្តី​ជោគជ័យ​ក្នុង​វិស័យ​ភេសជ្ជៈ នាពេលបច្ចុប្បន្ន។ លោកស្រី​ក៏​ជា​អ្នក​ជំនួញ ដែល​បាន​ចូលរួម​លើក​កម្ពស់​ដល់​ស្រ្តី​ដូច​គ្នា​ផងដែរ។

ជារឿយៗលោកស្រី សុខ សុភាព បាន​ចូលរួម​ក្នុង​កម្មវិធី​មង្គលការ​លំដាប់អភិជន​នៅ​ស្រុកខ្មែរ តែ​លោកស្រី​មិន​ចូលបង្ហាញ​តាម​ឲ្យ​ដឹង​លើ​បណ្ដាញសង្គម​ប៉ុន្មាន​ឡើយ៕


អត្ថបទ៖ មេរ៉ា, រូបភាព៖ Sok Sopheap