កូនស្រីថៅកែហាងកាត់ដេរ និងសំអាងការ ប៉ារ៉ាឌី ដ៏ធំប្រចាំប្រទេភ្ជាប់ពាក្យហើយ

កញ្ញា ហោ សុនីតា ដែល​ជា​កូនស្រី​ពៅ​របស់​ហាង​កាត់ដេរ និង​សំអាង​ការ ប៉ារ៉ាឌី ដែល​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ជិត ២០ ឆ្នាំ​ហើយ​នោះ ទើបតែ​ភ្ជាប់​ពាក្យ​ជា​មួយ​កំលោះ​សង្ហា​ភ្នែក​តឹង​ៗ​ដូច​កូន​កាត់​ចិន ឌួង សុភភ្រ្ភ័ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ។

តាមដានជាមួយយើង៖ Million Times

កម្មវិធី​ដ៏​ធំ ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​អ្នក​មាន​មុខ​មាត់​ក្នុង​សង្គម បាន​ព្រឹប្រឹត្ត​ទៅ​កាលពី​ថ្ងៃ ២៧ ខែ​កុម្ភៈ ឆ្នាំ ២០២៥។ ហោ សុនីតា មិន​ត្រឹម​តែ​ជា​ថៅកែ​ហាង​ឡើយ កញ្ញា​ក៏​មាន​ជំនាញ​ជា​អ្នក​ច្នៃ​ម៉ូដ​ប្រចាំ​ហាង​ម្ដាយ​របស់​ខ្លួន​ផង​ដែរ។

លោកស្រី ហាក់ វណ្ណាត ម្ចាស់ហាងសំអាងការប៉ារ៉ាឌី និង​ស្វាមី លោក ហោ អេងលី បាន​រៀបចំ​កម្មវិធី​សិរី​មង្គល​ពិធី​ពិសា​ស្លា​ដក់​កន្សែង​ឲ្យ​បុត្រា​បុត្រី​គឺ​កូន​កំលោះ ឌួង សុភភ្រ្ភ័ និង​កូនក្រមុំ ហោ សុនីតា តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​យ៉ាង​អធិកអធម កាលពី​ថ្ងៃ​ចុង​ខែ​​កុម្ភៈ ឆ្នាំ ២០២៥។

សម្រស់​កូន​ស្រី​ពៅថៅកែ​ហាង ប៉ារ៉ាឌី ពិតជា​ស្រស់​ស្អាត រាង​តូច​ស្រឡឹង​សម​នឹង​សម្លៀកបំពាក់​ប្រពៃណី​គ្រប់​ឈុត​តែម្ដង។ ម្យ៉ាង​ជា​កូន​ស្រី​ថៅកែសំងាងការ និង​ជា​ខ្លួន​ជា​អ្នក​ច្នៃ​ម៉ូដ​ទៀត​នោះ មួយ​ឈុត​ៗ​ប្រណិតខ្លាំង។

ពិធី​ ពិសា​ស្លា​ដក់​កន្សែង​របស់​កូនស្រី​ថៅកែ​ហាង​កាត់ដេរ និង​សំអាង​ការ​ដ៏​ល្បី​រូប​នេះ ពិតជា​រៀបចំ​តុបតែង​លម្អ​យ៉ាង​ប្រណិត ទាំង​ផ្កា ទាំង​ផ្លែឈើ និង​ផ្កា​ស្អាត និង​គួរ​​ជា​ទី​គាប់​ចិត្ត​អនាគត​គូ​ស្វាមី​ភរិយា​គូ​នោះ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ហោ សុនីតា ក៏​បាន​ design ឈុត​សម្រាប់​ថ្ងៃ​កម្មវិធី​ពិសេស​ខ្លួន​ដែរ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ The ring wedding cambodia និង Dream Event Decoration