ដ្បិតថាកម្មវិធី Bvlgari ដែលរៀបចំឡើងលើទឹកដីសៀមរាប ប្រទេសកម្ពុជា ចប់តាំងពីសប្ដាហ៍មុនក៏ពិតមែន ប៉ុន្តែភាពស្រស្អាតនៃកម្មវិធី នៅជាប់ក្នុងក្រសែភ្នែកប្រជាជនខ្មែរមិនទាន់ដាច់ឡើយ ព្រោះថាជាកម្មវិធីលំដាប់ពិភពលោក។


ក្រៅពីបង្ហាញម៉ូដគ្រឿងអលង្ការប្រណិតៗ មានតម្លៃថ្លៃៗខ្លាំងហើយនោះ Bvlgari Aeterna Angkor Thom High Jewelry បានអញ្ជើញភ្ញៀវ VIP ដែលជាអតិថិជនជាន់ខ្ពស់នៃផលិតផល មកចូលរួមទស្សនា collection ថ្មីនៃគ្រឿងពេជ្រដ៏មានតម្លៃអស់ទាំងនោះផងដែរ។ មិនមានតែអតិថិជនក្រៅស្រុកឡើយ អតិថិជនកំពូលៗក្នុងស្រុកជាច្រើនរូប ក៏ត្រូវបានអញ្ជើញឲ្យចូលរួមដូចគ្នាផងដែរ។
ក្នុងនោះ Bvlgari ក៏បានអញ្ជើញថ្នាក់ដឹកនាំតាមស្ថាប័នកំពូល និងស្ថាប័នពាក់ព័ន្ធនានាដែលជួយឲ្យ Bvlgari Aeterna Angkor Thom High Jewelry លេចចេញជារូបរាងនៅប្រាសាទបា័ន ចូលរួម Gala Dinner និងឆ្លៀតឱកាសជជែកពិភាក្សាពីរឿងនានា។
សម្រាប់ស្រ្តីទី១ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងភរិយាថ្នាក់ដឹកនាំតាមស្ថាប័នដទៃ បានបង្ហាញវត្តមាន ព្រមជាមួយសម្លៀកបំពាក់ប្រពៃណីជាតិ គឺសំពត់បត់ហូល អាវហូល ព្រមជាមួយកាបូប ស្បែកជើងកែងប្រេន មើលទៅពិតជាសមសួនជាស្រ្តីខ្មែរ។

ងាកទៅមើលម៉ូដកាបូបដែលភរិយាៗថ្នាក់ដឹកនាំតាមស្ថាប័ននានា កាន់ទៅចូលរួមក្នុងកម្មវិធី Bvlgari Aeterna Angkor Thom High Jewelry នាថ្ងៃ ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ ស្រស់ស្អាត មិនឆើតឆាយពេកឡើយ ហើយសមនិងរូបសមនិងរាង ពណ៌សម្បុរជានារីខ្មែរតែម្ដង៕
១. លោកស្រី ជា សុផាម៉ាដែន ភរិយា លោក យឹម លាង ឧត្ដមសេនីយ៍ឯក កាន់កាបូប Bvlgari Serpentine Top Handle Bag តម្លៃ ៤ ០៤២ ដុល្លារ

លោកស្រី ជា សុផាម៉ាដែន កាបូបពណ៌បៃតង
២. លោកស្រី សំអាង លក្ខិណា សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាន់កាបូប Bulgari Serpenti Forever Mini top handle bag តម្លៃប្រមាណ ៤ ០០០ ដុល្លារ

៣. លោកស្រី ជា សុផាកន្នី ភរិយាលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាន់កាបូប Bulgari Serpentine Tote តម្លៃប្រមាណ ២ ៩៥៧ ដុល្លារ

៤. លោកស្រី ទាង អេង ភរិយាលោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ ចូលចិត្តកាបូបដែលសិប្បករខ្មែរអ្នកស្រុកខេត្តសៀមរាបផលិត ហើយកន្លងមកលោកស្រីតែងតែចូលរួមលើកស្ទួយផលិតផលជាតិ និងកាន់កាបូបនោះរបស់សិប្បកម្មបាលិលេយ្យ ចូលរួមក្នុងកម្មវិធីជាច្រើន មិនថាតូចធំឡើយ។


៥. លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាន់កាបូប Bvlgari Serpenti Forever Crossbody Bagតម្លៃប្រមាណ ៣ ០០០ ដុល្លារ

៦.លោកស្រី ចម ក្រស្នា ភរិយា លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ចកាន់កាបូប Dior Or My Mini Bag តម្លៃប្រមាណ ៤ ០០០ ដុល្លារ

៧.លោកស្រី សុង ធីតា ភរិយាលោក ហាក់ ហួត រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាន់កាបូប Lady Dior Micro Bag តម្លៃប្រមាណ ៣ ៧០០ ដុល្លារ៕

អត្ថបទ,មេរ៉ា, រូបភាព៖ SNAPP MEDIA