អតីតតារាកំប្លែង ផន សុផារី ជីវិតពីមួយថ្ងៃទៅមួយថ្ងៃកាន់តែឡើងស្រឺតៗ ក្រោយចាប់យកអាជីវកម្មអនឡាយ។ តាំងពីក្លាយជាម្ចាស់ប្រេនថែរក្សាសម្រស់មក កូនស្រីថៅកែល្ខោនដ៏ល្បីប្រចាំប្រទេស ភី សុគន្ធី ក៏កាន់តែហ៊ឺហាដែរ។



ឆ្នាំមុនអ្នកជំនួញអនឡាញរូបនេះ ទើបតែឡើងភូមិគ្រឹះធំស្កឹមស្កៃ និងទិញកំពូលរថយន្ត Lamborghiniពណ៌ទឹកក្រូចតម្លៃចង់ចូលខ្ទង់លានដុល្លារទៅហើយ។ មិនត្រឹមជាម្ចាស់ផលិតផលថែរក្សាសម្រស់ប៉ុណ្ណោះទេ ផារី ក៏ជាអ្នកបង្កើតមាតិកា និងទទួលបានការងារប្រម៉ូតផលិតផលផ្សេងៗទៀតផងដែរ។
កាលពីថ្ងៃសុក្រ២៨ ខែកុម្ភៈ ហាយសូជំនាន់ថ្មី ផន សុផារី ទើបទទួលបាននាឡិកា Hublot ជាកាដូពីស្វាមីដែលមានតម្លៃជិត២ ម៉ឺនដុល្លារ។ Spirit of Big Bang Titanium White Diamonds ជានាឡិកាប្រណិតរបស់ប្រេន Hublot តម្លៃ ១៨ ៦០០ ដុល្លារ មិនទាន់គិតពន្ធ។
នាឡិកាSpirit of Big Bang Titanium White Diamonds ជាផលិតផលរបស់ប្រទេសស្វីស ស្រាល ផលិតឡើងពីដែកទីតាញ៉ូម ធន់រលោង ភ្លឺ ជាមួយគ្រាប់ពេជ្រ ៤៤ គ្រាប់, ធន់នឹងទឹក ១០០ ម៉ែត្រ, កញ្ចក់រឹងមាំដូចត្បូងកណ្តៀង ការពារចំណាំងពន្លឺ។ ចំណែកខ្សែនាឡិកាពណ៌ស ផលិតឡើងពីកៅស៊ូដែលមិនតោងស្អិតស្នាមប្រឡាក់ ហើយគន្លឹះវិញធន់ ព្រោះធ្វើឡើងពីដែកមានគុណភាពខ្ពស់៕






អត្ថបទ៖ មេរ៉ា, រូបភាព៖ Bella Ellie ប៊ែលទ្បាអ៊ែលលី