កូនស្រីពៅលោក នេត សាវឿន គ្រងឈុតជាង ៨ ពាន់ដុល្លារ កាលកម្មវិធី Bvlgari សប្ដាហ៍មុន

កូន​ស្រីពៅ​អតីត​អគ្គ​ស្នងការ​នគរបាល​ជាតិ​លោក នេត សាវឿន ក៏​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍ Bvlgari កាលពី​សប្ដាហ៍​មុន​ជាមួយ​អ្នកស្រី ហ៊ុន គឹមឡេង ជា​ម្ដាយ។ ការបង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កម្មវិធី​ធំ​លំដាប់​ពិភពលោក​ដែល​មក​ធ្វើ​នៅ​ខ្មែរ គ្រួសារ​អភិជន​នេះ រៀបចំ​ខ្លួ​នមិន​ឲ្យ​ទាស់​កន្លែង​ណាឡើយ។

តាមដានជាមួយយើង៖ Million Times

សម្រាប់​រ៉ូបកញ្ញា នេត ធីតាជិនី ដែល​កូន​ស្រី​ពៅ​លោក នេត សាវឿន និង​លោកស្រី ហ៊ុន គឹមឡេងភរិយា ​ថ្ងៃ Bvlgari Aeterna Angkor Thom High Jewelry បាន​ជ្រើសរើស​ឈុត​របស់​ម៉ាក Elie Saab ក្នុង​តម្លៃ​ខ្ទង់ ៧ ១០០ ទៅ ៨ ៥០០ ដុល្លារ ពណ៌​ខ្មៅ និង​មាន​ប៉ាក់​ផ្កា​ផុស​យ៉ាង​ស្រស់​ស្អាត​ទាំង​ទ្វេ។

ងាក​ទៅ​មើល​គ្រឿង​អលង្ការ​របស់​លោកស្រី ហ៊ុន គឹមឡេង លោកស្រី​បាន​ពាក់​ខ្សែ​ក​ពស់ Bvlgari Bvlgari Serpenti high Jewelry Necklace តម្លៃ ៥០០ ០០០ ដុល្លារ, ក្រវិល Bvlgari Serpenti high Jewelry Earrings ១៥០ ០០០ ដុល្លារ និង​រ៉ូប Embroidered Strapless Gown តម្លៃ ៧ ១៥០ ដុល្លារ។ រី​ឯ​កូន​ស្រី​វ័យ ២៣ ឆ្នាំ​ក៏​បាន​គ្រង​រ៉ូប​របស់​ប្រេន Elie Saab របស់​ម៉ូដ​កំពូល​នៃ​ប្រទេស​លីបង់​ដែរ ដោយ​ជា​ប្រភេទ​រ៉ូប​ខ្មៅ​ចោមពុង​តម្លៃ ៨ ៥៥៥ ដុល្លារ។

ទោះ​ជា​ទើប​រៀប​មង្គលការ​កូន​ស្រី ក៏​ពិតមែន តែ​លោកស្រី ហ៊ុន គឹមឡេង មិន​បាន​ថមថយ​កម្លាំង​ឡើយ មើល​ទៅ​នៅតែ​ស្រស់​​ដដែល។ ងាក​មក​មើល​កញ្ញា ធីតាជិនី វិញ ស្ថិត​ក្នុង​វ័យ​ពេញ​ស្អាត សម្បុរ​ស្បែក​ថ្លា ភ្លឺ​រលោង រូបរាង​ល្មម សម​នឹង​ឈុត​ប្រណីត​ដែល​ជា​ប្រេន​ល្បី​លំដាប់​ពិភព​លោក។

រូបភាព​ដ៏​ស្និទ្ធស្នាល កក់ក្ដៅ​របស់​ម្ដាយ​កូន​អ្នក​ទាំង ២ ពិតជា​គួរឲ្យ​គោរព​ស្រលាញ់ ហើយ​តែងតែ​មាន​ស្នាម​ញញឹម​លើ​ផ្ទៃ​មុខ​ជាប់​ជានិច្ច៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ The ring wedding cambodi