កាលពីពេលថ្មីៗនេះអ្នកឧកញ៉ា ឃុន សៀ និងក្រុមគ្រួសារ បានរៀបចំកម្មវិធីខួបកំណើតឲ្យចៅស្រីដ៏គួរឲ្យស្រលាញ់វ័យ ១ ឆ្នាំ ដែលមានសាច់ញាតិបងប្អូន ភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ។


ចៅស្រីរបស់អ្នកឧកញ៉ា ឃុន សៀ មានឈ្មោះថា ឃុន សៀនី ដែលមានរូបរាងតូចច្រមិច និងគួរឲ្យថ្នាក់ថ្នម។ កម្មវិធីនេះដែរ មិនបានធ្វើឡើងឱ្យធំខ្លាំងពេកទេ ប៉ុន្តែក៏មិនតូចដែរ ដ្បិតអីមានភ្ញៀវកិត្តិយសចូលរួមច្រើន ជាពិសេសវត្តមានរបស់ឧកញ៉ា ឃុន សៀ ផ្ទាល់តែម្ដង។ ក្នុងបរិយាកាសដ៏សប្បាយរីករាយនៃគ្រួសារ ទាំងម្ចាស់កម្មវិធី និងភ្ញៀវសុទ្ធតែមានទឹកមុខស្រស់បស់ ញញឹមញញែមជាប់ជានិច្ច។
កម្មវិធីនេះរៀបចំឡើងមើលទៅសាមញ្ញៗ ប៉ុន្តែត្រូវបានអ្នកនៅលើបណ្ដាញសង្គមកោតសរសើរ និងនិយាយថាសមរម្យថ្លៃថ្នូរ ព្រោះដ្បិតតែជាគ្រួសារអភិជនមែន ប៉ុន្តែមិនចំណាយប្រាក់ទៅរៀបចំកម្មវិធីខ្លាំងពេកឡើយ។ ជាខួបកំណើតចៅស្រីដូចនេះហើយ រោងនៃពិធីត្រូវបានតុបតែងឡើងពីផ្កាស្រស់ពណ៌ផ្កាឈូក និងស្វាយខ្ចី ហើយម្ចាស់កម្មវិធីវិញក៏ជ្រើសរើសឈុតដែលស៊ីនឹងផ្កាផងដែរ។
គួរបញ្ជាក់ផងដែរថា អ្នកឧកញ៉ា ឃុន សៀ ជាម្ចាស់ក្រុមហ៊ុនឃុន សៀ អឹមផត អិចផត និងជានាយកក្រុមហ៊ុន TP Moral Group (TPMG) ហើយកាលពីព្រឹកថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន TP Moral Group (TPMG) បើកការដ្ឋានសាងសង់ទីកក្រុងមេគង្គ ឃី (Mekong Quay City) ស្ថិតនៅក្រុងអរិយក្សត្រ ខេត្តកណ្តាល៕












អត្ថបទ៖ មេរ៉ា, រូបភាព៖ The ring wedding cambodia