យុវតីដែលកើតក្នុងត្រកូលអភិជន យឹម លីនដា តែងតែទទួលបានការចាប់អារម្មណ៍ ពេលបង្ហាញខ្លួនជាសាធារណម្ដងៗ។ លីនដា ត្រូវគេស្គាល់យ៉ាងច្បាស់ថាជាចៅស្រីលោក ជា សុផារ៉ា មន្ត្រីជាន់ខ្ពស់លេចធ្លោមួយរូបនៅក្នុងជួររាជរដ្ឋាភិបាល។


លីនដា មិនសូវជាបង្ហោះរូបភាពលើ Instagram ឡើយ ភាគច្រើនទាល់តែចូលរួមកម្មវិធីសិរីមង្គលសាច់ញាតិ ទើបនាងមានរូបនៅបណ្ដាញសង្គម។ ដូចគ្រាបង្ហាញខ្លួនក្នុងកម្មវិធី Bvlgrai Aeterna កាលពីសប្ដាហ៍មុន នាងបានទាក់ទាញភ្នែកមហាជនគ្រប់គ្នា ដែលមានវត្តមាននាគ្រានោះ ព្រោះតែស្នាមញញឹមដ៏ស្រស់ស្រទន់ មានមន្តស្នេហ៍។
មិនអស់ប៉ុណ្ណោះឡើយ ឲ្យតែបង្ហាញខ្លួនយុវតីវ័យ ១៥ ឆ្នាំបានគ្រងនូវឈុតដ៏ថ្លៃ ព្រមទាំងគ្រឿងអលង្ការប្រណិតៗ ដែលសុទ្ធសឹងតែមានតម្លៃ និងជាប្រេនលំដាប់កំពូលតែម្ដង។ ដូចកាលពីឆ្នាំ ២០២៣ លីនដា បានចូលរួមអាពាហ៍ពិពាហ៍កូនស្រីលោក នេត សាវឿន នាងត្រូវបានអ្នកលេងអ៊ីនធឺណិត បានគ្រង់ឈុតថ្លៃ និងពាក់គ្រឿងអលង្ការលម្អខ្លួនជិត១ លានដុល្លារ។
មកលម្អិតពីឈុត និងគ្រឿងអលង្ការផ្សេងៗដែល យឹម លីនដា បានស្លៀកចូលរួមកម្មវិធីកន្លង៖
១.ព្រឹត្តិការណ៍ Bvlgrai Aeterna កញ្ញា លីនដា ដែលលម្អដោយគ្រឿងអលង្ការមានតម្លៃខ្ទង់ជិត១លានដុល្លារ អមនឹងឈុតពណ៌ទឹកមាសស្បៃវែង និងស្នាមញញឹមដ៏ស្រស់ស្អាត។





២. មង្គលការកូនលោក នេត សាវឿន ឆ្នាំ ២០២៣ Elie Saab តម្លៃជាង ១ ៤០០០ ដុល្លារ ខ្សែកក្បាលតោ Panthere De Cartier តម្លៃ ៤៦៧ ៥៣៧ ដុល្លារ,នាឡិកា Franck Muller តម្លៃ ៤៣ ១០០ ដុល្លារ និងកាបូប Chanel Make-up Box Clutch with Chain ៩០០០ ដុល្លារ។


៣. មង្គការកូនស្រី លោក អ៊ាង សុផល្លែត កាលពីចុងឆ្នាំ ២០២២ លីនដា គ្រងឈុត Nicole + Felici តម្លៃខ្ទង់ចាប់ពី ៤៤ ០០០ ដុល្លារ,កាបូប Chanel២២ ៧០០ ដុល្លារ ចិញ្ចៀនពស់Bvlgari ៥៨ ៧៥៨ ដុល្លារ,ក្រវិលពស់ Bvlgari៣២ ០០០ ដុល្លារ និងខ្សែក Bvlgari ២៨០ ០០០ ដុល្លារ។


៤.ឈុត Tony Ward Strapless Applique Gown តម្លៃ ៧ ៦០០ ដុល្លារ,កាបូប Chanel តម្លៃ ១២ ០០០ ដុល្លារ


៥.លីនដា គ្រងឈុតរបស់ប្រន Schiaparelli Spring/Summer 2023 ដែលមានតម្លៃទៅពី ៧ ០០០ ទៅ ៩ ០០០ ដុល្លារ។ ចំណែកក្រវិលជា collection ដដែលមានតម្លៃ ៣ ១៤៦ ដុល្លារ,ចិញ្ចៀនស្រោមម្រាមដៃឆ្វេងតម្លៃ ១ ១៩៣ ដុល្លារ, ចិញ្ចៀនរូបភ្នែកតម្លៃ ១ ៨៤៤ ដុល្លារ៕


អត្ថបទ៖ មេរ៉ា, រូបភាព៖one memory ,snapp media និង IG beaulinday