រំលងផុតទៅប៉ុន្មានថ្ងៃហើយក៏ពិតមែន តែកម្មវិធី Bvlgari Aeterna ដែលបានមករៀបចំនៅកម្ពុជា លើទឹកដីសៀមរាប ពិតជាមិនទាន់ផុតពីប្រធានបទត្រូវលើកមកជជែកឡើយ។ ការបង្ហាញខ្លួនរបស់អ្នកមានលំដាប់កំពូលស្រុកខ្មែរ ក៏ទទួលបានការចាប់អារម្មណ៍ផងដែរ ហើយភរិយានៃសេដ្ឋី គិត ម៉េង គឺសេដ្ឋីនី ម៉ៅ ចំណាន ក៏បានចូលរួម និងស្លៀកជាមួយឈុតដ៏អស្ចារ្យតម្លៃជិត ៥ ពាន់ដុល្លារ។


កម្មវិធីរបស់ប្រេនល្បីលំដាប់ពិភពលោក Bvlgari អញ្ជើញតែភ្ញៀវ VIP ដែលជាអតិថិជនប្រចាំនៃប្រេនតែប៉ុណ្ណោះ។ ដូចនេះហើយវត្តមានសេដ្ឋីនី ម៉ៅ ចំណាន មិនមែនជារឿងប្លែកឡើយក្នុងរាត្រី Bvlgari Aeterna Angkor Thom High Jewelry ហើយឱកាស Gala Dinner នៅប្រាសាទបាយ័នគ្រានោះ ភរិយាថៅកែក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានគ្រងឈុតពណ៌បៃតង ស៊ីគ្នាជាមួយខ្សែកពស់ Bvlgari តែម្ដង។
សេដ្ឋីនី ម៉ៅ ចំណាន បានជ្រើសរើសប្រេន Jenny Packham របស់អង់គ្លេស ដ៏វែង និងមានឌិនត្បូងជាច្រើនស្អេកស្កះ។ រ៉ូបពណ៌បៃតងនោះមានតម្លៃ ៤ ៥០០ ដុល្លារជាងឯណោះ ដែលស័ក្តិសមជាមួយកិត្តិយសរបស់អ្នកមានកំពូលរូបនេះតែម្ដង។

ចំណែកគ្រឿងអលង្ការវិញ ប្រធានសមាគមសិល្បករខ្មែរ ជារបស់ប្រេន Bvlgari តែម្ដង អាចជា collection ថ្មី។ ចំណែកកាបូបជាប្រេន Hermès Kelly 25 តម្លៃក្បែរ ១០ ម៉ឺនដុល្លារ។
រូបរាងសមសួន ឫកពាថ្លៃថ្នូរ ទឹកមុខញញឹមស្រស់សេដ្ឋីនី ម៉ៅ ចំណាន ស័ក្តិសមឥតខ្ចោះជាភ្ញៀវ VIP នៃប្រេនគ្រឿងអលង្ការដ៏ប្រណិតរបស់ប្រទេសអ៊ីតាលីមួយនោះ៕


អត្ថបទ៖ មេរ៉ា រូបភាព៖ shin yubin និង ចម និម្មល