ចៅស្រីលោក ជា សុផារ៉ា ស៊ីដាច់គេកាលកម្មវិធី Bvlgari នៅសៀមរាប

យុវតី យឹម លីនដា ដែល​គេ​ស្គាល់​យ៉ាង​ច្បាស់​ថាជាចៅស្រី លោក ជា សុផារ៉ា មន្ត្រី​ធំម្នាក់​​របស់​រាជរដ្ឋាភិបាល​ខ្មែរ ពេលតុបតែង​ខ្លួន​ម្ដងៗ​ផ្អើលពិភព​អ៊ីនធឺណេត។ ពេល​ចូលរួម​កម្មវិធី​ធំ​ៗ​ដូចជា​មង្គលការ​សាច់​ញាតិ និង​មង្គលការ​ត្រកូល​អភិជន​ដូច​គ្នា​នោះ លីនដា វ័យ ១៥ ឆ្នាំ បាន​ឆក់​យក​ការ​ចាប់អារម្មណ៍​មហាជន។

តាមដានជាមួយយើង៖ Million Times

ដ្បិតតែ​នៅ​វ័យ​ក្មេង​ក៏​ពិត​មែន តែ​ចៅ​ស្រី​លោក​ ជា សុផារ៉ា រូប​នេះ​ជា​មាន​រូប​សម្រស់​ស្រស់​ស្អាត​ខ្លាំង ហើយ​ពេល​ឈរ​ជិត​តារា​លំដាប់​ពិភពលោក ម៉ៃ ដាវីកា នាង​មាន​ភាព​ទាក់ទាញ ស្រូប​យក​ការ​ចាប់​អារម្មណ៍​មនុស្ស​រាល់គ្នា។ លីនដា និង​គ្រួសារ បាន​ចូលរួម​កម្មវិធី​ដ៏​ធំ​ប្រចាំ​ឆ្នាំ​របស់ Brand Bvlgari ព្រម​ជាមួយ​ថ្នាក់​ដឹកនាំ និង​ភរិយា​ថ្នាក់​ដឹកនាំ​តាម​ស្ថាប័ន​ធំ​ៗ​ដទៃ​ទៀត។

លីនដា បាន​ជ្រើសរើស​អាវ​ដែល​មាន​ម៉ូដ​ឆ្លាក់​បែប​បុរាណ​ខ្មែរ ស្នាដៃលោកគ្រូ ស៊ុំ សុីនឿម សិល្បៈចម្លាក់លោហៈ។ ចំណែកមាន​លោក លឹម ស្រេង ជា​អ្នក​មាន​ទស្សនៈ​នៅ​ពី​ក្រោយ​ការ​ស្លៀក​ពាក់​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​កញ្ញា លីនដា នាំ​ឲ្យ​សិល្បៈ​របស់​លោក​រស់​នៅ​ដោយ​ភាព​ប្រណិត។ នៅក្នុងឈុតពណ៌ទឹកមាសរំលេចក្បាច់ខ្មែរ ព្រម​ទាំង​គ្រឿងអលង្ការ​លម្អ​ខ្លួន​សុទ្ធសឹង​ជា​ប្រេន Bvlgari ដែល​យុវតី​រូប​នេះ​ពាក់​មាន​​តម្លៃ​រាប់​សែន​ដុល្លារ​ឯណោះ។

រូប​សម្រស់​ស្អាត​បែប​ស្រគត់ស្រគំ​ថ្លៃថ្នូរ ជាមួយ​គ្រឿងអលង្ការ​ប្រណិត​ៗ​ពេញ​ខ្លួន លីនដា តំណាង ពិត​នៃ​ភាព​ឆើត​ឆាយ និង​កិត្តិយស​។

គួរ​បញ្ជាក់​ថា យឹម លីនដា ជា​កូន​ស្រី​ពៅ​លោក យឹម លាង ឧត្ដមសេនីយ៍ឯក ដែល​ជា​កូន​ប្រុស​ ឧត្តម​​​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ យឹម ឆៃលី ហើយ​ម្ដាយ​មាន​ឈ្មោះ ជា សុផាម៉ាដែន ដែល​ជា​កូន​ស្រី​ច្បង​លោក ជា សុផារ៉ា មន្រ្តីជាន់ខ្ពស់លេចធ្លោ​មួយ​រូបនៅ​ក្នុង​ជួររាជរដ្ឋាភិបាល ​និង​ថ្នាក់ដឹកនាំ​គណបក្សប្រជាជនកម្ពុជា៕

រូបភាព៖ Rolin Miss PhotoCity និងអ៊ីនធឺណេត