សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ហៅកាត់ JCI Cambodia កំពុងឈរជើងយ៉ាងរឹងមាំក្រោមការដឹកនាំរបស់ប្រធានជាច្រើននាក់ ហើយក៏កំពុងដាក់ទិសដៅបន្ថែមទៀតសម្រាប់ថ្ងៃអនាគត។


JCI Mekong ស្ថិតក្រោមការដឹកនាំរបស់អ្នកឧកញ៉ា គឹម សុខអេង ពាណិជ្ជករវ័យក្មេងមួយរូបមានដើមកំណើតខេត្តកំពង់ចាម។ មិនត្រឹមមមាញឹកការងារប្រធាន JCI Mekong អ្នកឧកញ៉ា ក៏កំពុងបោះទុនវិនិយោគក្នុងវិស័យជាច្រើន ហើយជំនួញដែលមានភាពលេចធ្លោជាងគេនោះ គឺវិស័យអចលនទ្រព្យដូចជា គម្រោងអភិវឌ្ឍន៍បុរី KC ព្រែកព្នៅ និងគម្រោងលំនៅដ្ឋាន និងខុនដូរ KK The Residence 598 ស្ថិតនៅជិតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងក្បែរស្នងការរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន។ ជារឿយៗអតីតនិស្សិតសាកលវិទ្យាល័យ ន័រតុនរូបនេះ តែងតែបានអមដំណើរគណៈប្រតិភូកម្ពុជាចូលរួមគោះទ្វារវិនិយោគនៅបរទេស ដើម្បីជំរុញបេសកកម្មការទូត ពាណិជ្ជកម្ម និងវិនិយោគ ពិសេសនោះអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
ចុះកត្តាសំខាន់អ្វីខ្លះ ទើបបានជា JCI អាចឈរជើងបានជាង១០០ឆ្នាំនៅលើទីផ្សារពាណិជ្ជកម្ម? ច្បាស់ណាស់គឺប្រាកដជាមានកត្តាសំខាន់ៗច្រើន ដែលជាធាតុផ្សំជាក់ជាមិនខាន។

ជាក់ស្ដែង JCI មានរចនាសម្ព័ន្ធច្បាស់លាស់ មានគម្រោង មានគោលដៅពិតប្រាកដអមជាមួយថ្នាក់ដឹកនាំដែលមានសមត្ថភាព យល់ច្បាស់ពីទីផ្សារទាំងក្នុង និងក្រៅប្រទេស។ JCI Mekong ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា គឹម សុខអេង តែងតែមានវគ្គបណ្ដុះបណ្ដាលធនធានកម្ពុជាពីមួយកម្រិតទៅមួយកម្រិត។ ធ្វើយ៉ាងណាឲ្យពួកគេតាមទាន់សម័យកាល និងមួយវិញទៀតក៏ជាការផ្ដល់ភាពកក់ក្ដៅពីថ្នាក់ដឹកនាំផងដែរ។
ក្រៅពីនោះ JCI Cambodia ក៏នៅមានចំណុចមួយចំនួនទៀតដែលកំពុងធ្វើនាពេលបច្ចុប្បន្នផងដែរដូចជា៖
១ គោលបំណង និងតម្រូវការនៃសង្គម៖ JCI មានគោលបំណងលើកស្ទួយជំនាញនិងភាពដឹកនាំរបស់យុវជន ដើម្បីសម្រួលកិច្ចការផ្សេងៗនៅក្នុងសង្គម។ គោលបំណងនេះត្រូវបានគាំទ្រដោយសង្គមមិនថាក្នុងសម័យណាឡើយ។
២ អភិវឌ្ឍន៍សង្គម៖ JCI បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមដោយការងារប្រយុទ្ធប្រឆាំង អំពើអាក្រក់ ឬបញ្ហាផ្សេងៗ។
៣ ការពង្រឹងបណ្ដាញទំនាក់ទំនង៖ ការទំនាក់ទំនងនៅក្នុងសហគមន៍ JCI គឺជារឿងដែលតែងតែមានសារៈសំខាន់។ វាជាសំណុំសហគមន៍ជោគជ័យក្នុងការបង្ហាញភាពសហការ និងការចែករំលែកប្រយោជន៍។
៤ ការពង្រឹងជំនាញនិងបណ្ដុះបណ្ដាល៖ JCI គ្រប់គ្រងយុវជនតាមរយៈការផ្ដល់ជំនាញ និងបណ្ដុះបណ្ដាលក្នុងវិស័យដឹកនាំ, ការពិចារណាដោយគោលបំណង និងការសម្រេចចិត្ត។
៥ ការកែលម្អប្រព័ន្ធគ្រប់គ្រង និងប្រព័ន្ធជាតិនិងអន្តរជាតិ៖ JCI មានរចនាសម្ព័ន្ធដើម្បីគាំទ្រពីក្នុងទៅក្រៅប្រទេស និងបន្តកិច្ចការជាតិនិងអន្តរជាតិ៕






អត្ថបទ៖ មេរ៉ា