ក្រុមហ៊ុន អ ធី អិន ខេ រីថែល សម្ភោធផ្លូវការហាងលក់សម្លៀកបំពាក់ Cartenz Tactical Cambodia ដំបូងនៅកម្ពុជា ម៉ាកនាំចូលផ្តាច់មុខពីឥណ្ឌូណេស៊ី

ក្នុងថ្ងៃ១៤ កុម្ភៈ ដែលជាថ្ងៃនៃទិវាក្តីស្រឡាញ់ Valentine’s Day ក្រុមហ៊ុន អ ធី អិន ខេ រីថែល បានរៀបចំពិធីសម្ពោធជាផ្លូវការ ហាង Cartenz Tactical សាខាទី១ នៅកម្ពុជា ដែល​មាន​សម្លៀកបំពាក់​ទាន់សម័យ ស្បែកជើង កាបូប កាបូបស្ពាយ មួក នាឡិកាដែលមានគុណភាពខ្ពស់​។ ក្រៅពីសម្លៀកបំពាក់ដ៏​ស្រស់​ស្អាត ក៏មានសម្ភារៈផ្សេងៗលំដាប់ខ្ពស់​បំផុត​សម្រាប់ប្រើ ធានាទាំងគុណភាព និង​តម្លៃ។

តាមដានជាមួយយើង៖ Million Times

ពិធីសម្ពោធជាផ្លូវការហាង Cartenz Tactical សាខាទី១ ប្រារព្ធឡើងក្រោមវត្តមានលោកឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយកក្រុមហ៊ុន អ ធី អិន ខេ គ្រុប និងមានការអញ្ជើញចូលរួមពី Mr. Billy Andrias Budijanto អគ្គនាយកប្រតិបត្តិ Cartenz Tactical Indonesia តំណាង​ស្ថានទូត​ឥណ្ឌូណេស៊ីប្រចាំ​កម្ពុជា និងមិត្តភ័ក្ត បងប្អូនអ៊ំពូមីងជាច្រើនដែលបានចូលរួមពិធីដ៏អធិកអធមនេះ។

Cartenz Tactical ជា​ម៉ាក​យីហោ​មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​នាំចូលមក​ទីផ្សារ​កម្ពុជា​ផ្តាច់​មុខ​ដោយ ក្រុមហ៊ុន អ ធី អិន ខេ រីថែល មានទីតាំងស្ថិតនៅផ្ទះលេខ២៣ ផ្លូវ៣១៥ សង្កាត់បឹងកក់១ ខណ្ឌ​ទួលគោក។

សូមបញ្ជាក់ថា មុនសម្រេចឈានដល់ការបើកសម្ពោធជាផ្លូវការរបស់ហាង Cartenz Tactical សាខាទី១ នេះឧកញ៉ា ឈាង សុវណ្ណរតនៈ បានដឹកនាំគណៈប្រតិភូក្រុមហ៊ុន RTNK Group ចុះ​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃ​២៣ ខែ​មករា កន្លង​ទៅ​នៅ​រោងចក្រ Cartenz Tactical ផ្ទាល់​ក្នុង​ន័យ​សិក្សា​បន្ថែម​ពី​ប្រតិបត្តិការ​លក់​ប្រចាំ​ថ្ងៃ ការ​រៀបចំ​ហាង និង​ការ​កំណត់​ស្តង់ដារ សម្រាប់​ហាង​ដែល​បើក​នៅ​កម្ពុជា៕

សូមទំនាក់ទំនងលេខទូរសព្ទ 095 889 898

ទីតាំងហាង📍Location: https://maps.app.goo.gl/YoMK1eSaE4Q6vbh17?ឭg_st=com.google.maps.preview.copy