ភរិយាសេដ្ឋី លាង ឃុន ទៅសួរសុខទុក្ខលោកតាបណ្ឌិត កុល ផេង ដល់គេហដ្ឋានផ្ទាល់

លោក​ស្រី តែ សុវណ្ណី គឺជា​អគ្គ​នាយិកា​ពហុ​ពាណិជ្ជកម្ម និងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន​ ជីប ម៉ុង ដែល​ក្នុង​ពិភព​ជំនួញ​ស្គាល់​យ៉ាង​ច្បាស់​ថា​ជា​ភរិយា​សេដ្ឋី លាង ឃុន។

តាមដានជាមួយយើង៖ Million Times

កាលពីថ្ងៃ៣ ខែ​កុម្ភៈ ឆ្នាំ ២០២៥ សប្ដាហ៍មុន លោក​ស្រី​បាន​ទៅ​សួរ​សុខទុក្ខ​បណ្ឌិត កុល ផេង ជា​បិតា​ស្ថាបនិក​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ និង​ត្រូវ​បាន​ចាត់ទុក​ជា​ធនធាន​នុស្ស​ដ៏​សំខាន់​ក្នុង​វិស័យ​អប់រំ។

អគ្គ​នាយិកា​ពហុ​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន ជីប ម៉ុង និង​ត្រូវ​ជា​ភរិយា​សេដ្ឋី លាង ឃុន បាន​ទៅ​សួរ​សុខ​ទុក្ខ លោកតា​បណ្ឌិត កុល ផេង នៅ​គេហដ្ឋាន​ផ្ទាល់​​​តែម្ដង ដែល​ជា​ការ​បង្ហាញ​ពី​ក្ដី​គោរព ហើយ​ក៏​បាន​កោតសរសើរ​ដល់​លោក​តា​បណ្ឌិត​ក្នុង​ការ​រួម​ចំណែក​លើកស្ទួយ អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា តាមរយៈ​ការ​បង្កើត​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា និង​ការ​ចែករំលែក ចំណេះដឹង ទាំង​ជំនាញ​រឹង និង​ជំនាញ​ទន់​ដល់​សិស្សានុសិស្ស​ជំនាន់​ក្រោយ។

ក្រោយ​ឃើញ​លោក​ស្រី តែ សុវណ្ណី ដែល​ជា​អ្នក​ជំនួញ​ស្ត្រី​ជួយ​លើក​ស្ទួយ​វិស័យ​អប់រំ​នៅ​កម្ពុជា​អញ្ជើញ​ដល់​គេហដ្ឋាន លោកតា​បណ្ឌិត កុល ផេង ក៏​បាន​អរគុណ​ចំពោះ​ការ​ចំ​ទៅ​សួរ​សុខទុក្ខ​ផ្ទាល់។ ការ​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​របស់​លោក​ស្រី​អគ្គ​នាយិកា​ពហុ​ពាណិជ្ជកម្ម ជា​ការ​លើក​តម្កើង​ព្រឹទ្ធាចារ្យ ទោះបី​ជាប់​រវល់​ភារកិច្ច​ដ៏​មមាញឹក​យ៉ាង​ណា​ក៏​ដោយ។

លើស​ពី​នេះ​ទៅទៀត​លោកតា​ បណ្ឌិត​ក៏​បាន​លើកឡើង​ពី​សារៈសំខាន់ នៃ​ការ​ចង​សាមគ្គី​រវាង​វិស័យ​អប់រំ និង​វិស័យ​ឯកជន​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ៕

អត្ថបទ៖ មេរ៉ា,រូបភាព៖ Dr. Kol Pheng