ក្រុមហ៊ុនផ្សព្វផ្សាយ MILLION TIMES CO ., LTD បានចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់(MOU) រយៈពេលមួយឆ្នាំពេញជាមួយ JCI Mekong (Junior Chamber International) នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។


ការចាប់ដៃគូក្នុងនាមជា Media Sponsor នេះដែរ គឺក្នុងន័យជួយជ្រោមជ្រែងទៅលើផ្នែកផ្សព្វផ្សាយ ដើម្បីឱ្យ JCI Mekong ប្រតិបត្តិការកាន់តែមានប្រសិទ្ធិភាពមួយកម្រិតទៀតលើផ្នែក Digital តាមចក្ខុវិស័យរបស់ក្រុមហ៊ុនផ្ទាល់។
ស្របពេល Millions Times ដែលជាក្រុមហ៊ុន Media ឈានមុខទៅលើផ្នែកផ្សព្វផ្សាយស្រាប់គឺនឹងជួយឱ្យទំនាក់ទំនងរវាងក្រុមហ៊ុនទាំងពីរកាន់តែរីកចម្រើនទៅមុខជាក់ជាមិនខាន។ រយៈពេល១ ឆ្នាំ នៃការចុះ MOU នេះនឹងរាប់ចាប់ពីថ្ងៃ ៩ខែកុម្ភៈឆ្នាំ ២០២៥ នេះទៅ។
សូមបញ្ជាក់ថាក្រុមហ៊ុន JCI Mekong ដឹកនាំដោយអ្នកឧកញ៉ា គឹម សុខអេង មានគោលដៅឆ្នាំថ្មីរួមគ្នា កសាងភាពច្នៃប្រតិដ្ឋនាំទៅរកភាពវិជ្ជមានក្នុងសង្គម។
អ្នកឧកញ៉ាក៏បានលើកទឹកចិត្តឲ្យអ្នកចូលរួមសកម្មនៅក្នុងកម្មវិធីរបស់ JCI ចែករំលែកគំនិតរបស់អ្នកចូលរួម និងបន្តការបង្ហាញពីតម្លៃនៃ JCI ដែលគោលបំណង គឺបន្តពង្រឹងបណ្ដាញអ្នកដឹកនាំ និងអ្នកបង្កើតការផ្លាស់ប្ដូរ ហើយក្នុងនោះ Millions Time ក៏នឹងរួមដំណើរជាមួយគ្នាឈានទៅមុខផងដែរ។

តំណាងខាងស្ថាប័ន Millions Times ដែលចុះហត្ថលេជាមួយអ្នកឧកញ៉ា គឹម សុខអេង ប្រធាន JCI Mekong Local គឺលោកស្រី ទេព សុវណ្ណមោលី ប្រធានផ្នែកគ្រប់គ្រងផលិតកម្ម និងជាផលិតករនៃក្រុមហ៊ុន។
ក្នុងកម្មវិធី MOU ក៏មានការចូលរួមជាអធិបតីភាពរបស់លោកអ្នកឧកញ៉ា លីហួរ អនុប្រធានសមាគមអ្នកឧកញ៉ាកម្ពុជា និងជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា៕






អត្ថបទ៖ មេរ៉ា រូបភាព៖ Million Times Production