សម្ដេច ហ៊ុន សែន ផ្ញើ​សារ​អបអរកូនស្រីរបស់ក្មួយប្រុសបង្កើត លោក ហ៊ុន គឹមជាតិ

សម្ដេច ហ៊ុន សែន ​ប្រធាន​ក្រុម​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​អបអរ​សាទរ​ដល់​កូនស្រី​លោក ហ៊ុន គឹមជាតិ ​ទទួល​បាន​បរិញ្ញាបត្រ​សិល្បៈ ជំនាញ​ទំនាក់ទំនង​អន្តរជាតិ និង​នយោបាយ​ពី​សាកល​វិទ្យាល័យ Deakin university Melbourne ប្រទេស​អូស្រ្តាលី។

តាមដានជាមួយយើង៖ Million Times

ថ្ងៃ​ទទួល​សញ្ញាបត្រ​របស់​កូន​ស្រី​លើ​ទឹកដី​អូស្ត្រាលី លោក ហ៊ុន គឹមជាតិ និង​គ្រួសារ​បាន​ទៅ​ចូលរួម​អបអរ​សាទរ​ផ្ទាល់។ ចំណែក​សម្ដេច ហ៊ុន សែន បាន​ផ្ញើសារ ដល់​ចៅ​ស្រី​ក្នុង group ឆាត​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន។ ក្រៅពី​សម្ដេច​ហើយ​នោះ កូនៗ​របស់សម្ដេចដទៃទៀត ក៏​បាន​អបអរ​ដល់​កូន​ស្រី​របស់​លោក ហ៊ុន គឹមជាតិ ដូច​គ្នា​ដែរ។

សម្ដេច ហ៊ុន សែន គឺជា​ជីតា​ដែល​ស្រលាញ់​ចៅ​ៗ​ខ្លាំង ជា​និច្ចកាល​សកម្មភាព​របស់​លោក​ផ្ដល់​ភាព​កក់ក្ដៅ និង​លេង​កម្សាន្ត​ជាមួយ​គ្រប់​គ្នា។ មិន​តែ​ប៉ុណ្ណោះ​លោក​តែងតែ​មាន​ការ​ជួបជុំ ដែល​បាន​ឲ្យ​កូនចៅ ក្មួយ​គ្រប់​គ្នា​មក​ទទួល​ទាន​អាហារ និង​ជជែក​គ្នា ដើម្បី​ឲ្យ​ទំនាក់ទំនង​សាច់ញាតិ​កាន់តែ​ស្អិត​ល្មួត​កាន់តែ​ខ្លាំង។

នៅពេលកូនចៅ​ណា​ម្នាក់​ទទួល​បាន​សមិទ្ធផល​ផ្សេង​ៗមិន​ថា​ការងារ និងការសិក្សា សម្ដេចមិន​ដែល​ខកខាន​ក្នុងការ​លើក​ទឹកចិត្ត​ឡើយ៕

អត្ថបទ៖ មេរ៉ា៖ រូបភាព៖ Kimcheat Hun