លោកស្រី តែ ស៊ូអេង ជាបុគ្គលជោគជ័យក្នុងវិស័យអនឡាញម្នាក់ទៀតហើយ ដែលបានទិញឡានទំនើប Lamborghini SVJ Aventador តម្លៃចូលខ្ទង់លានដុល្លារ។
កាលពីចុងខែមករា កន្លងទៅ ម្ចាស់ក្រុមហ៊ុនTREឈរជើងលើទីផ្សាអនឡាញច្រើនឆ្នាំមកហើយ បានបន្ត unboxing នាំយកកំពូលរថយន្ត Lamborghini ចូលក្នុងផ្ទះ បើទោះជាមានរថយន្តទំនើបៗចតពេញមុខផ្ទះហើយក៏ដោយ។
ឡាន Lamborghini SVJ Aventador ថ្មីរបស់ថៅកែអនឡាញ តែ ស៊ូអេង ពិតជាស្រស់ស្អាត និងស័ក្ដិសមជាមួយការខិតខំប្រឹងប្រែងក្នុងវិស័យប្រកួតប្រជែងមួយនេះ។ អ្នកជំនួញអនឡាញ តែ ស៊ូអេង ដែលមានផលិតផលផ្នែកសម្រស់ជាច្រើន ក៏ជាស្ត្រីហាយសូ និងទាន់សម័យមួយរូបក្នុងសង្គមអ្នកជំនួញនាពេលបច្ចុប្បន្ន។
តាមរយៈទឹកមុខក្រុមគ្រួសារសេដ្ឋីនីអនឡាញ តែ ស៊ូអេង ពិតជារំភើបរីករាយ ជាមួយនឹងការទទួលបានរបស់មានតម្លៃមហាសាលមួយនោះ។
ឡានទំនើប សម្ភារៈប្រេនៗ ភូមិគ្រឹះធំស្កឹមស្កៃ ព្រមទាំងភាពសម្បូរបែបនៃប្រភេទមុខទំនិញ និងគុណភាពល្អ ទើបអាចឈរជើងក្នុងវិស័យអនឡាញបាន ពិសេសម្ចាស់ផលិតផលលក់គ្រឿងថែរក្សាសម្រស់នេះតែម្ដង។ CEO ស៊ូអេង មិនខុសពីអ្នកជំនួញធំៗដទៃដែលស្រលាញ់ចូលចិត្តប្រើប្រាស់របស់ប្រេនៗ។ មិនថាសម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងអលង្ការ មានរសនិយមខ្ពស់ គឺជាប្រេនធំៗលំដាប់ពិភពលោក។
ម្ចាស់ប្រេន TRE មានមិត្តភ័ក្តិជាអ្នកប្រកបរបរអនឡាញដូចគ្នា ហើយម្នាក់ៗសុទ្ធសឹងជាអ្នកចូលចិត្តទិញរបស់របរប្រើប្រាស់ប្រេនៗដូចគ្នា។
អ្នកជំនួញស្រីរូបនេះ ភាគច្រើនប្រើប្រាស់កាបូប Hermès ដែលតម្លៃមួយម៉ូដៗចាប់ពី១ ម៉ឺនដុល្លារឡើងទៅ។ ទោះជា Hermès ជាម៉ាកដែលម្ចាស់ប្រេន TRE រូបនេះស្រលាញ់ខ្លាំង តែលោកស្រីក៏បើម៉ាកដទៃទៀតដែរដូចជា Chanel Dior និង LOUIS VUITTONជាដើម៕
អត្ថបទ៖ មេរ៉ា, Sou Eng Te