អ្នកជំនួញអនឡាញដ៏ល្បី អ្នកស្រី អ៊ាន សៀវម៉ី ដែលទើបសាងសង់ភូមិគ្រឹះដ៏ធំស្កឹមស្កៃហើយកាលពីពេលថ្មីៗ បានដាច់ចិត្តបង្ហើបពីតម្លៃគេហដ្ឋានដ៏ប្រណីតនោះហើយ។ អ្នកតាមដានស្រ្តីអ្នកមាន រូបនេះប្រាកដជាធ្លាប់បានឃើញភូមិគ្រឹះនោះហើយ មិនមែនធំតែផ្ទះឡើយ ក្បាលដីទាំងធំ ហើយវែងថែមទៀត។
កន្លងមកសេដ្ឋីនីផ្នែកជំនួញអនឡាញ ដែលលក់ផលិតផលថែរក្សាសម្រស់ មិនដែលបានបង្ហើបប្រាប់ពីការចំណាយ ក្នុងការសាងសង់ភូមិគ្រឹះដ៏ធំល្វឹងល្វើយឡើយ។ តែថ្មីៗនេះនៅក្នុងវីដេអូ Live លក់ផលិតផល ក៏ដូចជាការជជែកគ្នាជាមួយអតិថិជន អ្នកស្រី អ៊ាន សៀវម៉ី បាននិយាយខ្លះៗហើយទាក់ទងនឹងចំណាយយ៉ាងសន្ធឹកលើការកសាង។
អ្នកស្រី អ៊ាន សៀវម៉ី បានឲ្យដឹងថា ភូមិគ្រឹះដ៏ធំសម្បើមដែលទើបបញ្ចប់ការសាងសង់នោះ ចំណាយអស់ជិត ១០ លានដុល្លារឯណោះ។ មិនត្រឹមតែបង្ហើបពីតម្លៃភូមិគ្រឹះប៉ុណ្ណោះទេ ស្ត្រីជោគជ័យក្នុងវិស័យអនឡាញរូបនេះ ក៏និយាយដល់រោងចក្រដែលជាកន្លែងផលិតគ្រឿងថែរក្សាសម្រស់ ៤-៥ កន្លែង។
មិនអស់ត្រឹមប៉ុណ្ណេះឡើយ មេមាយចាយសម្រស់សាច់សខ្ចី ថែមទាំងនិយាយដល់អចលនទ្រព្យផ្សេងៗបន្ថែមទៀតដូចជាផ្ទះជូល បន្ទប់ជួល ជាកម្មសិទ្ធិផ្ដាច់មុខ។ ក្រៅពីមានផ្ទះនៅស្រុកខ្មែរហើយ ស្រ្តីហាយសូ អ៊ាន សៀវម៉ី ក៏មានផ្ទះ និងឡាន ព្រមទាំងមុខរបរនៅប្រទេសអូស្រ្តាលីថែមទៀតផង៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ Ean Sivmey