គោលដៅទេសចរណ៍ចំណាយអស់តិចបំផុតនៅអាស៊ីឆ្នាំ ២០២៥ ក្នុងនោះកម្ពុជាដែរ

ទីក្រុង​កំពូល​ទាំង ៣១ នៅ​អាស៊ី ដែល​ត្រូវ​បាន​ចាត់​ថ្នាក់​ថា​មាន​តម្លៃ​សមរម្យ សម្រាប់​អ្នក​ទេសចរ ក្នុង​នោះ​កម្ពុជា​មាន១រាជធានី និង​ខេត្ត​ក៏​ជាប់​ចំណាត់​​ជា​គោលដៅ​ទេសចរណ៍ ចំណាយ​តិច​បំផុត​នៅ​អាស៊ី​ឆ្នាំ ២០២៥ នេះ​ផង​ដែរ។ បើ​យោង​តាម​សន្ទស្សន៍​តម្លៃ​អ្នក​ធ្វើ​ដំណើរ​របស់ Backpacker។

តាមដានជាមួយយើង៖ Million Times

គេហទំព័រ Backpacker បាន​បញ្ជាក់​ពី​តម្លៃ​ក្នុង​ការ​ចាយវាយ ស្នាក់នៅ​នៅ​ទី​ក្រុង/រដ្ឋ/ខេត្ត​ទាំង ៣១ នៅ​អាស៊ី ដែល​មាន​តម្លៃ​សមរម្យ​បំផុត សម្រាប់​អ្នក​ដំណើរ​ឆ្នាំ ២០២៥។ ក្នុង​នោះ កម្ពុជា និង​ប្រទេស​ក្បែរ​ខាង​មួយ​ចំនួន បាន​ជាប់​ក្នុង​ចំណោម​មាន​ទីក្រុង តម្លៃ​សមរម្យ ដែល​ការ​ចាយវាយ​សរុប​ប្រចាំ​ថ្ងៃ ប្រហាក់​ប្រហែល​គ្នា​ផង​ដែរ។

ក្នុង​នោះ Backpacker បាន​គិត​ទៅ​លើ​បន្ទប់​គេង​នៅ​ក្នុង​សណ្ឋាគារ​ល្អ មួយ​ជាមួយ​ការ​ចំណាយ​លើ

មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ, កន្លែង​វប្បធម៌​ដែល​បង់​ប្រាក់ និង​ការ​ចំណាយ​លើ​ស្រាបៀ​ថោក​ក៏​ត្រូវ​រាប់​បញ្ចូល​ផង​ដែរ។

មក​មើល​ពី​គោលដៅ​ចំណាយ​ថោក​បំផុត ទៅ​ថ្លៃ​បំផុត​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ទាំងអស់​ដូច​ខាងក្រោម៖

១ ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ ការ​ចំណាយ ១៨.២៨ ដុល្លារ/ថ្ងៃ

២ ទីក្រុង​លួង​ព្រះបាង ប្រទេស​ឡាវ ការ​ចំណាយ ២០.១៤ ដុល្លារ/ថ្ងៃ

៣ ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ការ​ចំណាយ ២០.៣៧ ដុល្លារ/ថ្ងៃ

៤ ទីក្រុងPokhara ប្រទេស​នេប៉ាល់ ការ​ចំណាយ ២០.៨០ ដុល្លារ/ថ្ងៃ

៥ ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ការ​ចំណាយ ២០.៣៧ ដុល្លារ/ថ្ងៃ

៦ ទីក្រុង Hoi An ប្រទេស​វៀតណាម ការ​ចំណាយ ២១.០៦ ដុល្លារ/ថ្ងៃ

៧ ឈៀង​ម៉ៃ ប្រទេស​ថៃ ការ​ចំណាយ ២២.១៧ ដុល្លារ/ថ្ងៃ

៨ Delhi (និង New Delhi) ប្រទេស​ឥណ្ឌា ការ​ចំណាយ ២២.៦៣ ដុល្លារ/ថ្ងៃ

៩ ទីក្រុងKathmandu, ប្រទេស​នេប៉ាល់ ការ​ចំណាយ ២២.៧៤ ដុល្លារ/ថ្ងៃ

១០ ទីក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា ការ​ចំណាយ ២២.៦៣ ដុល្លារ/ថ្ងៃ

១១. ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី ការ​ចំណាយ ២៤.៣៨ ដុល្លារ/ថ្ងៃ

១២. ទីក្រុង​ម៉ានីឡា ប្រទេស​ហ្វីលីពីន ការ​ចំណាយ ២៥.០៦ ដុល្លារ/ថ្ងៃ

១៣. រដ្ឋ Goa, ប្រទេស​ឥណ្ឌា ការ​ចំណាយ ២៥.១៥ ដុល្លារ/ថ្ងៃ

១៤ តំបន់​ឆ្នេរKuta នៃ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី ការ​ចំណាយ ២៨.៣៣ ដុល្លារ/ថ្ងៃ

១៥ រាជធានី​ភ្នំពេញ​ភ្នំពេញ ប្រទេស​កម្ពុជា ការ​ចំណាយ ២៨.៥៨ ដុល្លារ/ថ្ងៃ

១៦. ទីក្រុង​បាងកក ប្រទេស​ថៃ ការ​ចំណាយ ២៩.២៦ ដុល្លារ/ថ្ងៃ

១៧. ខេត្ត​សៀមរាប ប្រទេស​កម្ពុជា ការ​ចំណាយ ២៩.៨៧ ដុល្លារ/ថ្ងៃ

១៨ ទីក្រុង​បុមបៃ ប្រទេស​ឥណ្ឌា ការ​ចំណាយ ៣២.០០ ដុល្លារ/ថ្ងៃ

១៩ ទីក្រុងColombo ប្រទេស​ស្រីលង្កា ការ​ចំណាយ ៣៣.៧១ ដុល្លារ/ថ្ងៃ

២០ ទីក្រុង​តៃប៉ិ​នៃ​កោះ​តៃវ៉ាន់ ៣៦.៧០ ការ​ចំណាយ ដុល្លារ/ថ្ងៃ

២១ កោះ​ភូកេត ប្រទេស​ថៃ ការ​ចំណាយ ៣៧.៥០ ដុល្លារ/ថ្ងៃ

២២ ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ការ​ចំណាយ ៣៨.៩៧ ដុល្លារ/ថ្ងៃ

២៣ កោះ Boracay ប្រទេស​ហ្វីលីពីន ការ​ចំណាយ ៣៩.៨៧ ដុល្លារ/ថ្ងៃ

២៤ ក្រុង​សៀងហៃ ប្រទេស​ចិន ការ​ចំណាយ ៤២.២៩ ដុល្លារ/ថ្ងៃ

២៥ ទីក្រុង​ប៉េកាំង ប្រទេស​ចិន ការ​ចំណាយ ៤៨.២៥ ដុល្លារ/ថ្ងៃ

២៦ ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ការ​ចំណាយ ៥១.២៤ ដុល្លារ/ថ្ងៃ

២៧ ម៉ាកាវ ប្រទេស​​ចិន ការ​ចំណាយ ៥៩.៥៦ ដុល្លារ/ថ្ងៃ

២៨ ស៊ីអាន ប្រទេស​ចិន ការ​ចំណាយ ៦៦.២២ ដុល្លារ/ថ្ងៃ

២៩ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ការ​ចំណាយ ៦៨.០២ ដុល្លារ/ថ្ងៃ

៣០ ហុងកុង ប្រទេស​ចិន ការ​ចំណាយ ៧២.១៦ ដុល្លារ/ថ្ងៃ

៣១ សិង្ហបុរី ការ​ចំណាយ ៧៩.៤០ ដុល្លារ/ថ្ងៃ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ SEA Infographics