កូនស្រីសេដ្ឋី អ៊ឹង ប៊ុនហ៊ូវ គឺកញ្ញា អ៊ឹង ស៊ីវឈីនស៊ី ដែលទើបភ្ជាប់ពាក្យជាមួយកូនប្រុសថៅកែហាងលក់សម្លៀកបំពាក់ លីម ហុង កាលពីពេលថ្មីៗនេះ ជានារីទាន់សម័យ និងមានរសនិយមខ្ពស់ក្នុងការប្រើប្រាស់សម្ភារៈមានតម្លៃ មិនថាជាគ្រឿងអលង្ការ ឬសម្លៀកបំពាក់ឡើយ គឺថាសុទ្ធសឹងតែជារបស់ប្រេនៗ។
ប្រេន Jenny Packham តម្លៃជិត ៥ ពាន់ដុល្លារ
អ៊ឹង ស៊ីវឈីនស៊ី កូនស្រីបណ្ដូលចិត្តប្រធានអគ្គនាយក ក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings) ដែលបានទៅសិក្សានៅបរទេស ហើយក៏ជាមនុស្សស្រីកើតក្នុងត្រកូលអភិជនទៀតនោះ ច្បាស់ណាស់ថាការស្លៀកពាក់ និងតុបតែងខ្លួនមិនថាឈុតប្រចាំថ្ងៃ ឬក៏ឈុតចូលរួមកម្មវិធីឡើយ ឈុតណាក៏មានតម្លៃរាប់ពាន់ដុល្លារដែរ។
អនាគតកូនប្រសាស្រីថៅកែហាងលក់សម្លៀកបំពាក់ លីម ហុង រូបនេះមានសម្រស់ស្រស់ស្រទន់ ហើយក៏មានរាងរៅតូចច្រឡឹង ស័ក្តិសមគ្រប់ម៉ូដ និងម៉ាកយីហោនៃហាងសម្លៀកបំពាក់ល្បីៗ។ បើទោះជាកញ្ញាមិនសូវជាសកម្មក្នុងបណ្ដាញសង្គមខ្លាំង ប៉ុន្តែគ្របរូបដែលបានបង្ហោះលើ Instagram ផ្ទាល់ខ្លួន ឃើញថាសម្លៀកបំពាក់ធម្មតានៅផ្ទះ ក៏ជាយីហោមានឈ្មោះបោះសំឡេងដែរ។
មួយវិញទៀត ឈីនស៊ី ជិតក្លាយជាសមាជិកក្នុងគ្រួសារដែលជាម្ចាស់ហាងលក់សម្លៀកបំពាក់ដ៏ធំ ឈរជើងក្នុងស្រុកជាង ១០ ឆ្នាំមកហើយនោះ ពិតហើយថាការលេង fashion ជារឿងធម្មតាក្នុងលំដាប់គ្រួសារអ្នកមាន។ ដូចថ្ងៃភ្ជាប់ពាក្យ កូនស្រីសេដ្ឋីល្បីប្រចាំស្រុកខ្មែរគ្រងរ៉ូប Sirena Strapless តម្លៃជិត ៨ពាន់ដុល្លារឯណោះ។ ចំណែកឈុតទូទៅមិនថ្ងៃដើរលេង ឬនៅផ្ទះ តម្លៃចាប់ពី ១ ពាន់ដុល្លារឡើងទៅ៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ IG Ingchhinsy