រូបថត Pre-Wedidng កូនស្រីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺកញ្ញា ឃួង ស៊ីណាម៉ាឡែន និងគូដណ្ដឹង លីម ធារ៉ា បានចេញជាបណ្ដើរៗហើយ។ អនាគតគូស្វាមីត្រកូលអភិជនទាំង ២ មិនត្រឹមតែស្រស់ស្អាតដូចគ្នាឡើយ ហើយក៏ជាគូដែលមានចំណេះដឹងទាំងព្រមទៀតផង។
កាលពីអំឡុងចុងឆ្នាំ ២០២៤ កន្លងទៅ គេឃើញអនាគតកូនក្រមុំ គឺកញ្ញា ឃួង ស៊ីណាម៉ាឡែន និងគូដណ្ដឹង លីម ធារ៉ា បានចេញថតរូបភាព Pre-Wedidng ដែលត្រៀមរៀបចំឡើងនៅឆ្នាំ ២០២៥ នេះ។ រូបថតនៅតាមរមណីយដ្ឋានផ្សេងៗក្នុងរាជធានីភ្នំពេញរបស់កូនប្រុសស្រីត្រកូលអភិជនគូនេះ ហើយក៏ជ្រើសរើស Concept បែបសង្គមរាស្រ្តនិយមជាច្រើនឈុត។
អនាគតកូនប្រសាស្រីសេដ្ឋី លីម ប៊ុណ្ណា បានចេញថតរូបភាព Pre-Wedidng ជាច្រើនឈុត ហើយភាគច្រើនឈុតមួយៗមិនថាសម្លៀកបំពាក់ ម៉ូដសក់ និងគ្រឿងអលង្ការឡើយ សុទ្ធតែបំផុសគំនិត មកពី style នៃជំនាន់សង្គមរាស្ត្រនិយម មើលទៅស្រស់ស្អាត ស្រគត់ស្រគំ ថ្លៃថ្នូរ ស័ក្តិសមវង្សត្រកូល៕
ចំណែកពណ៌នៃរូបភាពអនាគតកូនកំលោះ និងកូនក្រមុំ ក៏ជាប្រភេទពណ៌សខ្មៅច្រើន ដែលស៊ីនឹងអតីតកាលដ៏រុងរឿងកាលពីជាង ៥០-៦០ ឆ្នាំមុនតែម្ដង៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ FAST films&photography