ក្រុមហ៊ុន រិទ្ធី ក្រានីត (ខេមបូឌា) បានកំពុងតែពង្រីកខ្លួនខ្លាំងក្នុងទីផ្សារអន្តរជាតិ។ សម្រាប់ទីផ្សារក្នុងស្រុកវិញ ក្រុមហ៊ុនរបស់សេដ្ឋីនី ឡេង ដាវី ក៏មានអតិថិជនច្រើនខ្លាំង និងបានសួរនាំច្រើនពីប្រភេទ និងតម្លៃថ្មម៉ាបនៃក្រុមហ៊ុនរបស់លោកស្រី។
ក្រុមហ៊ុន រិទ្ធី ក្រានីត កន្លងមកក៏មានការផ្គត់ផ្គង់តម្រូវការក្នុងស្រុកជាច្រើនរួចមកហើយដែរ ហើយជានិច្ចកាលក្រុមហ៊ុនដែលដឹកនាំដោយ សេដ្ឋីនី ឡេង ដាវី បានរកឃើញ Granite King stone ជាប្រភេទថ្មរកឃើញប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក៏បានដាក់បង្ហាញនៅក្នុងទីផ្សារ ជាប្រភេទថ្ម ដែលមានលក្ខណៈពិសេស មានតែមួយគ្មានពីរ មានបណ្ដុំនៃថ្មមានតម្លៃជាច្រើនប្រភេទ ក្នុងនោះក៏មាននូវច្បង ខ្វាត ជួយលើករាសី ត្រជាក់ត្រជំដល់អ្នកប្រើប្រាស់។
អតិថិជន ដែលចង់បាន Granite king stone អាចយកទៅក្រាលជាការ៉ូផ្ទះបាយ ឡាបូលាងដៃ បិតតាមសសរ ដេគ័រផ្សេងៗជាតុ កៅអី ឬក៏ហាងកាហ្វេជាដើម។ ស្ដេចថ្មអេនតិច Granite King Stone Antique មានលក្ខណៈពិសេសមិនសូវមានភាពរលោង ស័ក្ដិសមសម្រាប់ចំណតឡាន បន្ទប់ទឹក ទីធ្លាខាងមុខក្រុមហ៊ុន និងគេហដ្ឋាន។ ថ្មប្រភេទនេះមានលក្ខណៈពិសេសៗមួយចំនួន ដោយវាមានបង្កប់ត្បូងខាងក្នុងជាច្រើន មានភាពរឹងមាំខ្លាំង មានភាពប្រណិត មានភាពត្រជាក់ ហើយអាចនិយាយបានថា មានតែមួយគ្មានពីរ។
មិនទាន់អស់ត្រឹមប៉ុណ្ណេះឡើយ ក្រុមហ៊ុន រិទ្ធី ធានាផ្គត់ផ្គង់ថ្មម៉ាបធម្មជាតិ ១០០%។ ថ្មម៉ាប មានដូចជា៖
ថ្មស្លាបសម្រាប់សំណងអាគារគ្រប់ប្រភេទ
ថ្មការ៉ូឡា សម្រាប់ក្រាលសួនច្បារ
ថ្មប្លុក សម្រាប់ឆ្លាក់ជារូបផ្សេងៗ
-ថ្មក្រានីតអាចយកទៅធ្វើផ្លាក យីហោ និងកែច្នៃធ្វើជាគ្រឿងសង្ហារឹម
ក្រុមហ៊ុន រិទ្ធីក្រានីត ជាក្រុមហ៊ុនអាជីវកម្មរ៉ែថ្មក្រានីតមុនគេនៅប្រទេសកម្ពុជា ដោយផលិត និងចែកចាយ ថ្មក្រានីត (ថ្មម៉ាប) រ៉ែថ្មល្អបំផុត ជូនសាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ លើវិស័យ វិស្វកម្ម និងសំណង់ផ្សេងៗ៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ ផ្ដល់ឲ្យ