កាលពីសប្ដាហ៍មុនលោក ថៃ ជាហួត ស្ថាបនិកបុរី ប៉េងហួត បានរៀបចំពិធីឡើងភូមិគ្រឹះថ្មីសែនគគ្រឹកគគ្រេង ប្រកបដោយបរិយាកាសសប្បាយរីករាយជួបជុំបងប្អូន និងមិត្តភ័ក្ដិអ្នកជំនួញច្រើនកុះករ។



កម្មវិធីឡើងភូមិគ្រឹះដ៏ធំរបស់អភិជនរូបនេះ បានបង្ហាញពីការរៀបចំតាមបែបបទប្រពៃណីខ្មែរ ព្រមទាំងសម្លៀកបំពាក់ដ៏ប្រណីតនៃម្ចាស់ផ្ទះតែម្ដង។ ភរិយាស្ថាបនិកបុរី ប៉េងហួត លោក ថៃ ជាហួត ដ៏ស្រស់ស្អាត លោកស្រី ហុង ដានី ដែលឆ្នើមទាំងផ្នែកជំនួញ និងកិច្ចការផ្ទះសព្វបែបគ្រប់យ៉ាង ធ្វើឲ្យនរណាៗក៏លាត់មាត់សរសើរ។
ក្នុងសម្លៀកបំណាក់ប្រពៃណីពណ៌បៃតង លោកស្រី ហុង ដានី ទទួលបានការស្ញប់ស្ញែងដែលស្ត្រីម្ដងរួចមកហើយ។ ចូលមកដល់កម្មវិធីពេលយប់ស្រ្តីអភិជនរូបនេះ ធ្វើឲ្យភ្ញៀវចូលរួមភ្ញាក់ផ្អើលម្ដងទៀតហើយ នូវសម្រស់ដ៏ស្អាតដូចកូនក្រមុំ ក្នុងឈុតពណ៌សឌិនត្បូងស្អេកស្កះ មើលសឹងមិនដឹងថាជាស្រ្តីកូន ៣ នាក់នោះទេ។ ចំណែករូបភាពនៃភូមិគ្រឹះដ៏សម្បើមនៃត្រកូលអភិជនរូបនេះ ឃើញថាមានទំហំធំ និងរៀបចំតុបតែងបានយ៉ាងឥតខ្ចោះ


លោកស្រី ហុង ដានី ជានារីអភិជនដែលមានចំណេះដឹងទាំងផ្នែកជំនួញ និងមានកេរ្តត៍ឈ្មោះល្បាញ ល្បីរូបសម្រស់ល្អល្អះ។ សម្រាប់រសនិយមរបស់ស្រ្តីរស់នៅក្នុងជីវភាពបែបអភិជនរូបនេះ ក៏មិនខុសពីសហគ្រិនស្រ្តីជោគជ័យដទៃទៀតដែរ មិនថាសម្ភារៈ សម្លៀកបំពាក់ គឺសុទ្ធសឹងតែជារបស់ប្រេន និងរបស់ខ្លះមានកំណត់ទៀត។
លោកស្រី ហុង ដានី ដែលកំពុងកាន់តួនាទីជាអគ្គនាយិកាក្រុមហ៊ុន ប៉េងហួត គ្រុប ក៏ជាសហគ្រិនស្រ្តីដ៏រឹងមាំពោរពេញដោយសមត្ថភាពម្នាក់នៅក្នុងក្រុមហ៊ុន ក៏ដូចជានិមិត្តរូបសម្រាប់សហគ្រិនស្រ្តីវ័យក្មេងជំនាន់ក្រោយផងដែរ៕










អត្ថបទ៖ មេរ៉ា, រូបភាព៖ Bun Chhaykry និង បាយសី