ផ្ទះអាជីវកម្មបុរី ខេស៊ី អំណោយផលល្អសម្រាប់អ្នកមានបំណងបង្កើត ឬពង្រីកអាជីវកម្មកាន់តែធំ

ផ្ទះ​គឺជា កន្លែង​ដ៏​​កក់ក្ដៅ ដែល​មនុស្ស​គ្រប់​រូប​តែង​ប្រាថ្នា​ចង់​បាន ដូចនេះ​ការ​ជ្រើសរើស​បាន​លំនៅឋាន​បាន​ល្អ ក៏​ធ្វើឲ្យ​គ្រួសារ​កាន់តែ​មាន​សុភមង្គល។ សម្រាប់​បុរី ខេស៊ី វិញ​មិន​ត្រឹម​ជា​កន្លែង​រស់នៅ​ល្អ​ប៉ុណ្ណោះ ថែម​ទាំង​អាច​ប្រកប​អាជីវកម្ម​ផ្សេង​ៗ ជួយ​ឲ្យ​ជីវភាព​គ្រួសារ​កាន់តែ​សុខសាន្ត​បាន​មួយ​កម្រិត។

តាមដានជាមួយយើង៖ Million Times

ផ្ទះ​អាជីវកម្ម (ហ្សបហៅស៍) បុរី ខេស៊ី ត្រូវ​បាន​សាងសង់ និង​រចនា​ឡើង​បែប​ទំនើប ប្រណីត​ដែល​មាន​ទីធ្លា​ចត​យានយន្ត​ធំ​ទូលាយ​ល្អ ស័ក្ដិសម​សម្រាប់​លោក​អ្នក​ក្នុង​ការ​រៀបចំ​អាជីវកម្ម និង​ការិយាល័យ​ក្រុមហ៊ុន​ផ្សេង​ៗ​បាន​យ៉ាង​ល្អ។

មួយ​វិញ​ទៀត ផ្ទះ​អាជីវកម្ម (ហ្សបហៅស៍) របស់​បុរី ខេស៊ី មាន​ហេដ្ឋារចនាសម្ព័ន្ធ​ធំ ហើយ​ខ្វាត់ខ្វែង​ងាយស្រួល​ចរាចរណ៍ នៅ​តាម​ដង​ផ្លូវ​មាន​ភាព​អ៊ូអរ ល្អ​ដល់​អ្នក​មាន​បំណង​ចង់​ប្រកប​អាជីវកម្ម​ផ្សេង​ៗ​មិន​ថា​តូច ឬ​ធំ។ រីឯ​ខាង​ក្នុង​ផ្ទះ​ប្រភេទ ហ្សបហៅស៍ ក៏​ទូលាយ​ល្អ ព្រមទាំង​ទីធ្លា​ខាង​មុខ​ផ្ទះ​ធំ អំណោយផល​ដល់​ការ​ប្រកប​អាជីវកម្ម​គ្រប់​យ៉ាង បាន​យ៉ាង​ងាយស្រួល។

លើស​ពី​នេះ​ទៅ​ទៀត បុរី ខេស៊ី រីករាយ​នឹង​បញ្ចុះ​តម្លៃ​យ៉ាង​សន្ធឹកសន្ធាប់​រហូត​ដល់ ១០% និង​លក្ខខណ្ឌ​ក្នុង​ការ​បង់​ប្រាក់​ក៏​មាន​ច្រើន​ជម្រើស​ងាយ​ស្រួល​ក្នុង​ការ​បង់​ជា​ប្រចាំ។

លក្ខណៈ​​ពិសេស​របស់​ហ្សប​ហៅស៏​របស់​បុរី ខេស៊ី មាន៖

  • ទំហំផ្ទះស្តង់ដា ៥ x ១៥ម៉ែត្រ
  • បន្ទប់គេង ៤
  • បន្ទប់ទឹក 5
  • ទីធ្លា​ចត​រថយន្ត​ធំ​ទូលាយ

អត្ថបទ៖ មេរ៉ា, រូបភាព៖ ផ្ដល់ឲ្យ