សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបង្ហើបថា សម្ដេចគ្រោងចែករំលែកពិសោធន៍គ្រប់គ្រងគ្រួសារ ហើយចៅៗទាំងអស់ ត្រូវបានកំណត់ឱ្យរៀនវិទ្យាសាស្ត្រនយោបាយ។
ក្នុងពេលដឹកនាំសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ដើម្បីពិនិត្យ និងអនុម័តសេចក្តីស្នើសុំវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា «នៅពេលខាងមុខ ខ្ញុំនឹងសរសេរអំពីបទពិសោធន៍ លើបញ្ហាគ្រប់គ្រងគ្រួសារ ដោយសារក្នុងចំណោមរឿង ដែលបានបញ្ចេញទៅ បានសរសេរអំពី គូរផ្សេងមិនព្រាត់ប៉ុន្ដែសរសេរត្រឹមតែពីឆ្នាំ១៩៧៣ ដល់១៩៧៩ ឥលូវចង់ចាប់ផ្ដើមពីឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ»។
សម្តេចក៏បានប្រកាសដល់ចៅៗ ត្រកូលហ៊ុនទាំងអស់ ទោះបីរៀនមុខវិជ្ជាអ្វីក៏ដោយ តែត្រូវរៀនមុខវិជ្ជាវិទ្យាសាស្ត្រនយោបាយ ព្រោះឥលូវជាសង្គ្រាម បង្កើតជាមួយត្រកូលសម្តេច (ត្រកូលហ៊ុន) ដូច្នេះត្រកូលហ៊ុនទាំងអស់ ត្រូវរៀនមុខវិជ្ជាវិទ្យាសាស្ដ្រនយោបាយទាំងអស់គ្នា៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ព្រឹទ្ធសភា