លោកស្រី Hillary Clinton និងឥស្សរជនឆ្នើមច្រើនរូបឈ្នះមេដាយកិត្តិយសខ្ពស់បំផុតសម្រាប់ជនស៊ីវិលអាមេរិក

ប្រធានាធិបតី Joe Biden ផ្តល់មេដាយសេរីភាពប្រធានាធិបតី (Presidential Medal of Freedom) ដល់បុគ្គលមានឈ្មោះល្បីល្បាញបំផុតនៅក្នុងឆាកនយោបាយ កីឡា កម្សាន្ត សិទ្ធិមនុស្ស ការតស៊ូមតិ និងវិទ្យាសាស្រ្ត ដែលប្រារព្ធឡើងក្នុងបន្ទប់ខាងកើតនៃសេតវិមាន កាលពីរសៀលថ្ងៃសៅរ៍។

Presidential Medal of Freedom ជា​មេដាយ​កិត្តិយស​ដែល​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៦៣​មក សម្រាប់​ផ្តល់​ជូនទៅ​ឲ្យ​ជន​ស៊ីវិល​អាមេរិក​រូប​ណា​ដែល​បង្កើត​ភាពលេច​ធ្លោ​ជាងគេ​បំផុត​។

តាមដានជាមួយយើង៖ Million Times

លោកស្រី Hillary Clinton

អតីតរដ្ឋមន្ត្រីការបរទេសលោកស្រី Hillary Clinton, អ្នកប្រជាធិបតេយ្យ​លោក George Soros និង​លោក Denzel Washington ដែលជា​អ្នកដឹកនាំ​សម្តែង​ ត្រូវ​បានលោក Biden ប្រធានាធិបតីផុតអាណត្តិ​ផ្តល់​មេដាយកិត្តិយស​ខ្ពស់បំផុត​សម្រាប់​ជន​ស៊ីវិល​អាមេរិក។ នេះបើតាមការចុះផ្សាយដោយ BBC ។

លោក Joe Biden បានថ្លែងថា៖ «សម្រាប់ពេលវេលាចុងក្រោយក្នុងនាមជាប្រធានាធិបតី ខ្ញុំមានកិត្តិយសប្រគល់មេដាយសេរីភាព ដែលជាកិត្តិយសជនស៊ីវិលខ្ពស់បំផុតរបស់ប្រទេសយើង លើក្រុមមនុស្សអស្ចារ្យដែលបានលះបង់ការខិតខំប្រឹងប្រែងដ៏ពិសិដ្ឋរបស់ពួកគេ ដើម្បីរៀបចំវប្បធម៌ និងបុព្វហេតុរបស់អាមេរិក»។

ក្រៅពីឥស្សរជនល្បីៗខាងលើ មេដាយចំនួន ៤ទៀតត្រូវបានផ្តល់ទៅលោក George W. Romney អភិបាលរដ្ឋ Michigan និងជាលេខាផ្នែកអភិវឌ្ឍន៍លំនៅដ្ឋាន និងទីក្រុង,អតីតអគ្គមេធាវី និងព្រឹទ្ធសភា លោក Robert F. Kennedy, លោក Ash Carter អតីតលេខាធិការការពារជាតិ និងលោកស្រី Fannie Lou Hamer ដែលបានបង្កើតគណបក្ស Mississippi Freedom Democratic Party ។

គួររំលឹកថា អតីត​ប្រធានាធិបតី​អាមេរិកលោក Barack Obama ក្នុង​ឆ្នាំ​២០១៧ ក៏​ធ្លាប់​ផ្តល់​មេដាយ​នេះ​ដល់​ប្រធានាធិបតី​អាមេរិក Joe Biden ផងដែរ​៕

លោក Alex Soros ក្នុងនាមឪពុករបស់គាត់លោក George Soros

អ្នកដឹកនាំ ផលិតករ និងតារាសម្តែង Denzel Washington