នាយករដ្ឋមន្ត្រីថៃ ប្រកាសទ្រព្យសកម្មមានប្រហែល ៤០០លានដុល្លារ

កាលពីថ្ងៃសុក្រ ទី០៣ ខែមករា នាយករដ្ឋមន្ត្រីថៃ អ្នកស្រី Paetongtarn Shinawatra បានប្រកាសពីទ្រព្យសកម្មទាំងអស់របស់ខ្លួន មានប្រហែល ១៣,៨ពាន់លានបាត ឬប្រមាណ ៤០០លានដុល្លារ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន VNExpress បានរាយការណ៍ថា ទ្រព្យសម្បត្តិទាំងអស់នោះរួមបញ្ចូលទាំងកាបូបយួរដៃល្បីៗជាង ២០០កាបូប នាឡិកាទំនើប ៧៥ទំនើបយ៉ាងតិច ៧៥គ្រឿង សរុបជាទឹកប្រាក់ជិត ១០លានដុល្លារ។

បន្ថែមពីនោះលោកស្រីក៏មានអចលនទ្រព្យជាច្រើនកន្លែងដូចជា នៅទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស និងនៅប្រទេសជប៉ុនជាដើម។ លោកស្រីក៏មានការវិនិយោគសរុបជាទឹកប្រាក់ ១១ពាន់លានបាតផងដែរ។

យោងតាមរបាយការណ៍បញ្ចេញដោយគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ ហៅកាត់ NACC បានបង្ហាញថា លោកស្រីនាយករដ្ឋមន្ត្រីក៏បានប្រកាសពីបំណុលជិត ៥ពាន់លានបាតដែរ ដែលនេះមានន័យថា បើសងបំណុលរួចអស់ ទ្រព្យសម្បត្តិរបស់នាយករដ្ឋមន្ត្រីថៃនៅសល់ ៨,៩ពាន់លានបាត៕

អត្ថបទ៖ Luffy រូបភាព៖ The Sun