លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ដែលនរណាៗក៏ដឹងថាជាសេដ្ឋីនីលំដាប់ខ្ពស់បំផុតនៅស្រុកខ្មែរ បានរៀបចំកកម្មវិធីខួបកំណើត និងមានការចូលរួមពីសំណាក់កូនប្រុសស្រី កូនប្រសា និងចៅៗជាច្រើន។
កាលពីថ្ងៃខួបកំណើតរបស់ថៅកែស្រីធំនៃសម្ព័ន្ធ ជីប ម៉ុង ដែលកន្លងទៅថ្មីៗនេះ បានរៀបចំឡើងលក្ខណៈគ្រួសារតែប៉ុណ្ណោះ ហើយកូនប្រុសស្រីទាំងអស់សុទ្ធតែមកចូលរួម។ ក្រៅពីកូនចៅប្រុសស្រីជាទីស្រលាញ់ ក៏មានវត្តមានភ្ញៀវដែលជិតស្និទ្ធជាមួយគ្រួសារ ជីប ម៉ុង ប៉ុន្មានរូបទៀតដែលជាដន្លងនឹងគ្នា ក៨បានចូលរួមអបអរ និងជូនពរដល់សេដ្ឋីនី ភាព ហៀក ផងដែរ។
រូបភាពនៃការជួបជុំក្រុមគ្រួសារធំ ជីប ម៉ុង ពិតជាស្រស់ស្អាត និងកក់ក្ដៅ ដែលបន្សល់នៅស្នាមញញឹមគ្រប់ៗគ្នា។ មិនថាកូនបង្កើត កូនប្រសារ ចៅបង្កើត ឬចៅប្រសា ម្នាក់ៗបានតុបតែងខ្លួនយ៉ាងសមរម្យ ព្រមជាមួយកាដូរមកជូនអ្នកមានគុណ យ៉ាងសប្បាយរីករាយ។
ចំណែកសាមីខ្លួនម្ចាស់កម្មវិធី គឺលោកអ្នកឧកញ៉ា ភាព ហៀក មានទឹកមុខស្រស់ថ្លា មានស្នាមញញឹមជាប់ផ្ទៃមុខជានិច្ច ពេលបានជួបជុំញ៉ាំអាហារជាមួយកូនចៅបែបនេះ។ ថ្ងៃខួបកំណើត លំដាប់សេដ្ឋីនីជួរមុខស្រុកខ្មែររូបនេះ បានស្លៀករ៉ូបពណ៌ទឹកប្រាក់ ដោយមានឌិនត្បូងយ៉ាងច្រើន ហើយលើខ្លួនមានបន្ថែមគ្រឿងអលង្ការភ្លឺចាំងចែង ស័ក្តិសមជាស្រ្តីអ្នកជំនួញធំបំផុតមួយរូប៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ One Memory