កាលពីថ្ងៃដើមឆ្នាំថ្មី ២០២៥ កន្លងទៅនេះ សេដ្ឋី គិត ម៉េង បានរៀបចំកម្មវិធីខួបកំណើតឲ្យកូនប្រុសពៅ គិត ស៊ូឡុង គម្រប់វ័យ ១២ ឆ្នាំ។ សម្រាប់ឪពុកម្ដាយ គិត ស៊ូឡូង នៅក្នុងចិត្តនៅតែជាក្មេងតូច ដូចកាយវិការគ្រប់យ៉ាងដែលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ធ្វើចំពោះកូននៅមុខមហាជន បង្ហាញពីការយកចិត្តទុកដាក់ សូម្បីតែរឿងបន្តិចបន្តួច។
រូបភាពថ្ងៃកំណើត គិត ស៊ូឡុង កូនប្រុសពៅនៃអ្នកឧកញ៉ា គិត ម៉េង បានស្ដែងពីទឹកចិត្តធំធេងរបស់អ្នកមានគុណចំពោះកូន។ សូម្បីតែក្រវាត់ក របៀបរៀបរយនៃសម្លៀកបំពាក់ ក៏ស្ថិតក្នុងក្រសែភ្នែកលោកសេដ្ឋីរូបនោះដែរ ហើយអ្វីដែលកាន់តែធ្វើឲ្យអ្នកដែលបានឃើញហើយស្ងើចសរសើរ គឺឪពុកកូនទាំង ២ ឱបគ្នាយ៉ាងកក់ក្ដៅ ជិតស្និទ្ធបំផុត។
គូស្វាមីសេដ្ឋីទាំងប្ដីប្រពន្ធ គឺអ្នកឧកញ៉ា គិត ម៉េង និងសេដ្ឋីនី ម៉ៅ ចំណាន ដែលមានឈ្មោះពិតថា ក្រៅពីពូកែរកស៊ីហើយ ក៏ជាឪពុកម្ដាយដែលមើលថែកូនយ៉ាងល្អ មិនថាពិនិត្យមើលការសិក្សា និងអប់រំផ្នែកសីលធម៌ និងរបៀបរបបរស់នៅ។
គម្រប់វ័យ ១២ឆ្នាំ គិត ស៊ូឡុង ធំលូតលាស់សឹងតែដូចបុរសពេញវ័យទៅហើយ ហើយពេលឈរក្បែរឪពុកម្ដាយ មានកម្ពស់ខ្ពស់ជាងអ្នកមានគុណទៅហើយ។ បើនិយាយពីទិដ្ឋភាពថ្ងៃជប់លៀង រៀបចំនៅភូមិគ្រឹះធំស្កឹមស្កៃកណ្ដាលក្រុងភ្នំពេញ បែបគ្រួសារ ដោយមានអ្នកចូលរួមជាអ្នកស្និទ្ធស្នាល អ្នកជំនិត ព្រមទាំងសាច់ញាតិ។ ចំណែកការតុបតែងក៏មិនសូវច្រើនខ្លាំងដែរ ដោយរៀបចំពណ៌ក្រហម និងផ្កាកូឡាបយ៉ាងស្រស់ស្អាតតាមផ្នែកខ្លះនៃទីកន្លែងរៀបចំកម្មវិធីប៉ុណ្ណោះ៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ Neak Oknha Kith Meng