អ្នកជំនួញអនឡាញ តែ ស៊ូអេង ដែលមានផលិតផលផ្នែកសម្រស់ជាច្រើន ក៏ជាស្ត្រីហាយសូ និងទាន់សម័យមួយរូបក្នុងសង្គមអ្នកជំនួញនាពេលបច្ចុប្បន្ន។ CEO ស្រស់ស្អាតរូបនេះ ទើបតែទៅទទួលសោភូមិគ្រឹះធំស្កឹមស្កៃតម្លៃរាប់លានដុល្លារកាលពីពេលថ្មីៗនេះ។
ងាកមកមើលរបៀបរស់នៅប្រចាំថ្ងៃរបស់ CEO ស៊ូអេង មិនខុសពីអ្នកជំនួញធំៗដទៃដែលស្រលាញ់ចូលចិត្តប្រើប្រាស់របស់ប្រេនៗ។ មិនថាសម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងអលង្ការ មានរសនិយមខ្ពស់ គឺជាប្រេនធំៗលំដាប់ពិភពលោក។
អ្នកជំនួញស្រីរូបនេះ ភាគច្រើនប្រើប្រាស់កាបូប Hermès ដែលតម្លៃមួយម៉ូដៗចាប់ពី១ ម៉ឺនដុល្លារឡើងទៅ។ ទោះជា Hermès ជាម៉ាកដែលម្ចាស់ប្រេន TRE រូបនេះស្រលាញ់ខ្លាំង តែលោកស្រីក៏បើម៉ាកដទៃទៀតដែរដូចជា Chanel Dior និង LOUIS VUITTONជាដើម។
បើងាកមកមើលពីម៉ូដកាបូបថ្លៃៗកំពូលរបស់អ្នកអនឡាញដ៏ល្បី តែ ស៊ូអេង មហាជនពិតជាភ្ញាក់ផ្អើលខ្លាំង ព្រោះតម្លៃនីមួយៗពិតជាខ្ពស់ ហើយម៉ូដខ្លះគ្មានក្នុងស្ដុកឡើយ៕
១. Hermès Mini Constance 18 Ombre Lizard Varanus Salvator Gold Hardware តម្លៃ ៣៦ ០០០ ដុល្លារ
២. Hermès Mini Kelly តម្លៃប្រហែល ៣២ ០០០ ដុល្លារ
៣. Hermes Noir Constance III 18 Re-Edition Mini Bag តម្លៃជិត ២០ ០០០ ដុល្លារ
៤. Hermès Birkin 25 handbag តម្លៃប្រមាណជាង ២៤ ០០០ ដុល្លារ
អត្ថបទ៖ មេរ៉ា៖ រូបភាព៖ Te Su Eng