យោងតាមរបាយការណ៍បញ្ចេញដោយគេហទំព័រ Bloomberg Billionaires Index បានបង្ហាញឲ្យដឹងថា មហាសេដ្ឋីចំនួន ៥រូបប្រចាំតំបន់អាស៊ីអាគ្នេយ៍ មានការបាត់បង់ទ្រព្យសម្បត្តិច្រើនបំផុតក្នុងឆ្នាំ២០២៤ ដោយមនុស្សកំពូលលុយទាំងនោះ គឺជាមហាសេដ្ឋីសិង្ហបុរី និងឥណ្ឌូណេស៊ី។
តាមដានជាមួយយើង៖
Million Times


សរុបចំនួនទ្រព្យសម្បត្តិដែលមហាសេដ្ឋីទាំង ៥រូបនោះបានរបូត គឺមានប្រហែល ៧ពាន់លានដុល្លារ។ មូលហេតុដែលធ្វើឲ្យពួកគេបាត់បង់លុយច្រើនបែបនេះ គឺបណ្ដាលមកពីស្ថានភាពសេដ្ឋកិច្ចពិភពលោក គួបផ្សំនឹងការធ្លាក់ចុះនៃតម្លៃភាគហ៊ុន ដែលក្រុមមហាសេដ្ឋីទាំងនេះមានក្នុងដៃ បានថយចុះជាខ្លាំង។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋី ៥រូបប្រចាំតំបន់អាស៊ាន ដែលរបូតលុយច្រើនបំផុតក្នុងឆ្នាំ២០២៤ រៀបរៀងដោយ Bloomberg៖
ឈ្មោះ | ទ្រព្យសម្បត្តិបាត់បង់ | ទ្រព្យសម្បត្តិសរុប | ប្រភពចំណូល | ប្រទេស |
Goh Cheng Liang | ១,៦៨ពាន់លានដុល្លារ | ១០ពាន់លានដុល្លារ | Nippon Paint | សិង្ហបុរី |
Sukanto Tanoto | ១,៦៨ពាន់លានដុល្លារ | ២០,៥ពាន់លានដុល្លារ | Royal Golden Eagle | ឥណ្ឌូណេស៊ី |
Li Xiting | ១,៣៦ពាន់លានដុល្លារ | ១៤,៣ពាន់លានដុល្លារ | Shenzhen Mindray Bio-Medical Electronics | សិង្ហបុរី |
Prajogo Pangestu | ១,៣១ពាន់លានដុល្លារ | ២៩,៧ពាន់លានដុល្លារ | Barito Pacific | ឥណ្ឌូណេស៊ី |
Michael Hartono | ៨០០លានដុល្លារ | ២១ពាន់លានដុល្លារ | Djarum Group | ឥណ្ឌូណេស៊ី |
អត្ថបទ៖ Luffy រូបភាព៖ Bloomberg