ព្រឹកនេះផ្ទុះរឿងថៅកែអនឡាញ ម៉ាដាម ដា ជំពាក់ប្រាក់ ២០ ម៉ឺនដុល្លារ គេទារផ្អើលហ្វេសប៊ុក

ក្រោយ​ពី ម៉ាដាម ដា ដែល​ជា​អ្នក​អនឡាញ​ដ៏​ល្បី ព្រម​ទាំង​គូស្នេហ៍​ជា​តារា​សម្ដែង​ប្រុស​សង្ហា ប៊ឺរី តែងតែ​បង្អួត លុយ ឡាន ផ្ទះ​វីឡា​ជា​ញឹកញាប់​នៅ​លើ​បណ្ដាញ​សង្គម ស្រាប់តែ​ព្រឹកនេះ​មាន​អ្នក​បង្ហោះ​ទារលុយ​ពី​ស្រ្តី​អ្នក​ជំនួញ​ល្បី​រូបនេះ​លើ​បណ្ដាញ​សង្គម និង​ធ្វើឲ្យ​អ្នក​លេង​ហ្វេសប៊ុក​ភ្ញាក់ផ្អើល​ខ្លាំង។

តាមដានជាមួយយើង៖ Million Times

ក្លាយ​ជា​រឿង​ល្បី​ចុង​ឆ្នាំ​ក្នុង​វិស័យ​អនឡាញ​ហើយ សុខ​ៗ​ស្រាប់​តែ Facebookនារីម្នាក់ឈ្មោះថា Cheng Yie ជាផុសទារ ២០ ម៉ឺនដុល្លារពី ម៉ាដាម ដា ក្រោយ​ឃើញ​អ្នក​ជំនួញ​រូបនោះ​ឧស្សាហ៍​ផុស​សម្ញែង លុយ ឡាន ហើយ​ក្នុង​សំណេរ​នោះ ថែម​ទាំង​បាន​បញ្ជាក់​ថា ម៉ាដាមដា ​ចេញ​សែក​ស្អុយ​ឲ្យ​ខ្លួន​ទៀត​ផង។

រឿង​នេះ​កំពុង​ធ្វើឲ្យ​រំជើង​រំជួល​ក្នុង​វិស័យ​អនឡាញ នា​ចុង​ឆ្នាំ ២០២៤ នេះ។ Facebookនារីម្នាក់​ឈ្មោះ Cheng Yie បាន​សរសេរ​រៀបរាប់​ថា “ចូលខ្លួនដោះ​ស្រាយផង Madam ទុក​ពេល​ឱ្យ​ដូចជា​ច្រើន​ថ្ងៃពេក​ហើយ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គិត​តែ​កុហក​គេ គេ​ឆាត​ទៅ​ទារ ប្លុក​គេ​មិន​លើក​លេខ​គេ​ទៅ​ទារ​លុយ​ដល់​មុខ​ផ្ទះ​ក៏​អត់​ហ៊ាន​ចេញ​មក​ដែរ សំខាន់​អោយ​សែក​អត់​លុយ​ទៀត​ស៊ីស ( 20 ម៉ឺនដុល្លា)។

ចំណែក​ខាង​ភាគី ម៉ាដាម ដា ផេក​ផ្លូវការមិនមាន​ការ​ឆ្លើយតប និង​បង្ហោះ​អ្វី​សោះ ឬ​ឯ​គូស្នេហ៍ មាស វឌ្ឍនៈសម្បត្តិ ដែល​គេ​ស្គាល់​ថា​ជា​តារា​ប្រុស ប៊ឺរី មិន​ទាន់​មាន​សកម្មភាព​ច្រានចោល​ការ​ចោទប្រកាន់​នោះដែរ តែ​គណនីផ្ទាល់ខ្លួន ម៉ាដាម ដា ឈ្មោះ Solinda Elegant  បញ្ជាក់​ថារង់ចាំ ក្រោយពេល​ជូន​គ្រួសារ​ដើរលេង​​ឆ្លងឆ្នាំរួចសិន។

គួរ​បញ្ជាក់​ថា ម៉ាដាម ដា តែងតែ​ត្រូវ​គេ​សរសើរ​ថា​ជា​មនុស្ស​ស្រី​ពូកែ​រក​ស៊ី រហូត​មាន​ផ្ទះឡាន​ទំនើប​ទាំង​នៅ​ខ្មែរ និង​នៅ​ថៃ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ MADAM DA