ស្បែកជើងកូនក្រមុំនៃគ្រួសារសេដ្ឋី ជីប ម៉ុង ក្នុងពិធីមង្គលពិសាស្លាដក់កន្សែង ពិតជាថ្លៃខ្លាំងណាស់

ត្រកូល​អភិជន​ដែល​បាន​ភ្ជាប់​សាច់​ឈាម​នា​ចុង​ឆ្នាំ ២០២៤ នេះ គឺ​កូន​ស្រី​​សេដ្ឋី លាង ម៉េង នៃ​ក្រុម​គ្រួសារ ជីប ម៉ុង បាន​ក្លាយ​ជា​អនាគត​កូន​ប្រសា​ស្របច្បាប់​របស់​គ្រួសារ​អ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ នៃ​ក្រុមហ៊ុន បុរី អេចអិន ឌីវេឡុបមិន រៀអ៊ីស្តេត។

តាមដានជាមួយយើង៖ Million Times

ទោះជាត្រឹមពិធីមង្គលពិសាស្លាដក់កន្សែង តែបរិយាកាស​អធិកអធម និងបាន​តុបតែងយ៉ាង​ប្រណីត​ស័ក្តិសម​ជា​លំដាប់​ត្រកូល​អ្នក​មាន​កំពូល​ប្រចាំ​ស្រុក​ខ្មែរ។ កម្មវិធីដែល​កន្លង​ទៅ១ថ្ងៃ​ហើយក៏ពិតមែន តែ​នៅស្ថិត​ក្នុង​ការ​ចង់ចាំ​របស់​មហាជន ព្រោះ​ជាគូ​ស្នេហ៍​ដ៏​ស្រស់​ស្អាត​នា​ចុងឆ្នាំនេះ អ្វី​ដែល​ពិសេស​គឺ​ឫកពា​នៃ​កូន​កំលោះកូនក្រមុំ ពិតជាទន់ភ្លន់​គួរឲ្យ​សរសើរ។

កូន​ក្រមុំ​ដ៏​ស្រស់​ស្អាត​របស់​អ្នក​ឧកញ៉ា លាង ម៉េង ឈ្មោះ អ៊ឹង វត្តី ហៅ Marshell ចំណែក​កូន​កំលោះ​របស់​អ្នក​ឧកញ៉ា ស៊ី ហ៊ូហ៊ុយ មាន​នាម​ថា ស៊ី ហ៊ួតកុក។ មិន​ត្រឹម​តែ​ជា​គូស្នេហ៍​ដែល​ជា​កូន​ស្រី​អ្នក​មាន​លំដាប់​អភិជន​ដូចគ្នា​ទេ រូប​សម្បត្តិ​ក៏​ស្រស់​សោភា​ កម្ពស់កំព ពណ៌​សម្បុរ​សម​គ្នា​ទាំង​ព្រម​ទៀត​ផង។

កូនស្រី​លំដាប់​​ត្រកូល​អភិជនកញ្ញា អ៊ឹង វត្តី ជា​មនុស្ស​ស្រី​ទាន់​សម័យ និង​មាន​រស​និយម​មិន​ចាញ់​ម្ដាយ​ឡើយ ចូលចិត្ត​​​ប្រើប្រាស់​សម្ភារៈ សម្លៀកបំពាក់​សុទ្ធសឹង​ប្រេន​ដ៏​ល្បី​លំដាប់​ពិភពលោក ហើយ collection ខ្លះ​គ្មាន​ក្នុង​ស្ដុក​ឡើយ។

គ្រាន់តែ​ស្បែកជើង​ក្នុងពិធីពិធីមង្គលពិសាស្លាដក់កន្សែង កូនក្រមុំ Marshell ប្រើប្រាស់ ប្រេន René Caovilla ពណ៌​ត្រួយ​ចេក ស៊ី​ទៅ​នឹង​ពណ៌​សម្លៀកបំពាក់បែប​ប្រពៃណី​ខ្មែរ​របស់​កូន​ក្រមុំ ស្លៀក​ពេល​ព្រឹក។ ចំណែក​តម្លៃ​វិញ​ជិត ១៧០០ ដុល្លារ។ រីឯ​គូ​ទី​២ ពណ៌​ទឹក​មាស​ម៉ាក Christian Louboutin តម្លៃ​រហូត​ទៅ​ដល់​ជាង ១៤០០ ដុល្លារ​ឯណោះ ហើយ​កូន​ក្រមុំ​បាន​យក​១​គូ​នេះ សម្រាប់​ពេល​ល្ងាច៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ One Memory