មហាសេដ្ឋីម្ចាស់អាណាចក្រជំនួញគ្រួសារ ជីបម៉ុង គ្រុប គឺអ្នកឧកញ៉ា លាង ម៉េង និងលោកស្រី គឹម ចាន់ណា បានរៀបចំពិធីមង្គលពិសាស្លាដក់កន្សែងដ៏ឡារិកតាមទំនៀមទម្លាប់ប្រពៃណីខ្មែរដល់កូនស្រីរបស់ខ្លួន ដែលមានការអញ្ជើញចូលរួមពីចាស់ទុំត្រកូលរាមច្បង ក្រុមញាតិ ព្រមទាំងក្រុមមហាសដ្ឋី និងឥស្សរជនកំពូលៗច្រើនរូប។
ក្រុមគ្រួសារអ្នកឧកញ៉ា លាង ម៉េង និងក្រុមគ្រួសារក្រុមហ៊ុន បុរី អេចអិន ឌីវេឡុបមិន រៀអ៊ីស្តេត អ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ បានរៀបចំពិធីមង្គលពិសាស្លាដក់កន្សែងដល់កូនប្រុសស្រីរបស់ខ្លួននៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងនោះកូនប្រុសមានឈ្មោះថា ស៊ី ហ៊ួតកុក ជាគូរនឹងកូនស្រីឈ្មោះថា អុឹង វត្តី ស្ថិតនៅភូមិគ្រឹះអ្នកឧកញ៉ាលាង ម៉េង ក្នុងបុរី ជីបម៉ុង 271។
ពិធីភ្ជាប់ពាក្យរវាងក្រុមគ្រួសារអភិជនលំដាប់កំពូលកម្ពុជាមួយគូរនេះ បានធ្វើឡើងក្រោមវត្តមានលោកមេប៉ាចាស់ទុំ សាច់ញាតិទាំងសង ព្រមទាំងមហាសេដ្ឋីកំពូលៗ ឥស្សរជន និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលក៏បានផ្តល់កិត្តិយសអញ្ជើញចូលរួមយ៉ាងច្រើនកុះករផងដែរ។
អនាគតគូរស្វាមីភរិយាថ្មីមួយមួយគូរនេះ មានវ័យក្មេងប្រហាក់ប្រហែលគ្នា ចំណែកឯរូបសម្រស់ក៏ស្អាតផូរផង់ ចរិយាសម្បត្តិសុភាបរាបសាសក័្កសមជាកូនក្រុមគ្រួសារអភិជនពិតៗ។
សូមទស្សនារូបទិដ្ឋភាពស្អាតៗក្នុងពិធីមង្គលពិសាស្លាដក់កន្សែងកូនស្រីអ្នកឧកញ៉ា លាង ម៉េង ដែលផ្តិតរូបដ៏ស្រស់ស្អាតពី The Ring Wedding Cambodia ដូចតទៅ៖
អត្ថបទ៖ សាងតេជៈ រូបភាព៖ The Ring Wedding Cambodia