ថៅកែស្រីហាងលក់សម្លៀកបំពាក់ លីម ហុង ល្បីឆ្លាត ពូកែរកស៊ី ហើយក៏ស្រស់ស្អាតខ្លាំង

លោកស្រី លឹម សុខចេង ដែល​គេ​ស្គាល់ច្បាស់​ថា​ជា​ថៅកែ​ស្រី​ហាង​លក់​សម្លៀកបំពាក់ លីម ហុង ​ដ៏​ល្បី​​រាប់​សិប​ឆ្នាំ​មក​ហើយ​នោះ មាន​ចំណេះ ជំនាញ ព្រម​ទាំង​ការ​ថែទាំ​រូប​សម្រស់​បាន​ស្រស់​ស្អាត​ក្មេងដដែល។

តាមដានជាមួយយើង៖ Million Times

ថ្មី​ៗ​នេះផងដែរ ​គ្រួសារថៅកែ​ផ្នែក​អាជីវកម្ម​សម្លៀកបំពាក់ធំប្រចាំរាជធានីភ្នំពេញមួយនេះ ទើប​តែ​ក្លាយជា​ដណ្ដងនឹង​មហា​សេដ្ឋី​ប្រចាំ​ស្រុក​ខ្មែរ អ៊ឹង ប៊ុនហ៊ូវ។ នៅ​ក្នុង​ផ្នែក​ជំនួញ លោកស្រី លឹម សុខចេង តែង​ត្រូវ​បាន​គេ​សរសើរ​ពី​ភាព​ឈ្លាសវៃ​ក្នុង​ការ​ប្រកប​អាជីវកម្ម ហើយ​និង​ការ​ថែរក្សា​ក្រុម​គ្រួសារ​បាន​យ៉ាង​ល្អ ជា​ពិសេស​ការ​មើល​ថែ​ខ្លួន​ឯង​ជាពិសេស។

អាជីវកម្ម​សម្លៀកបំពាក់ លីម ហុង បាន​ពង្រីក​ខ្លួន​បាន​យ៉ាង​ច្រើន​សាខា មិន​ថា​ក្នុង​រាជធានីភ្នំពេញ និង​បណ្ដាខេត្តឡើយ ហើយ​ក៏​ទទួល​បាន​ការគាំទ្រ​ខ្លាំង​ពីសំណាក់​អតិថិជន។ ក្រៅពី​ជំនួញ​សម្លៀកបំពាក់ នៅមាន​ផ្នែក​អចលនទ្រព្យ​ជាច្រើន​ទៀត​ផងដែរ ដែលនោះជា​ស្នាដៃ​ដឹកនាំ​ក្រុមហ៊ុនរបស់​លោកស្រី និង​ស្វាមី​ គឺ​​ឧកញ៉ា ចាប មួយហុង។​

ស្រ្តី​ឆ្លាតវៃក្នុង​ពិភព​ជំនួញ​មាន​ច្រើន​ហូរហែ តែ​ឆ្លាត ហើយ​ស្អាត និង​ដឹក​នាំ​ជំនួញ​បាន​យ៉ាង​ជោគជ័យ​មាន​មិន​​សូវ​ជា​ច្រើន​ឡើយ។ ក្នុង​ចំណោម​ស្រ្តី​អ្នក​ជំនួញ​ពូកែ​ទាំង​ផ្នែក​ជំនួញ និង​មាន​រូប​សម្រស់​នៅ​តែ​ក្មេង​ជាង​វ័យ ក៏​មាន​លោកស្រី លឹម សុខចេង ផង​ដែរ ដោយ​ក្រឡេក​ទៅ​មើល​ពី​របៀប​រៀបចំ​សម្លៀកបំពាក់ និង​រសនិយម​ក្នុង​ការ​តុបតែង​ខ្លួន​ដោយ​របស់​មានតម្លៃ ថៅកែ​ស្រី​រូបនេះ​ហាងលក់សម្លៀកបំពាក់ លីម ហុង មើល​ទៅ​គឺ​លំដាប់​អ្នក​មាន​ពិត​ៗ។

ព្រោះតែ​មាន​ហាង​លក់​សម្លៀកបំពាក់​ដែល​នាំ​ចូល​ប្រេន​ល្បី​ៗ​របស់​ពិភពលោក​ជាច្រើន លោកស្រី សុខចេង តែងតែ​លេចធ្លោ​ក្នុង​ឈុត​បែប​ប្រណីត​ៗ និង​ស្រោច​ដោយ​គ្រឿង​ពេជ្រ​ភ្លឺ​ចិញ្ច្រាច​តែម្ដង។ រាល់​ពេល​ចូលរួម​កម្មវិធី​មង្គលការ ជប់លៀង ឬ​ខួប​កំណើត​នៃ​លំដាប់​អភិជន​ដូចគ្នា ថៅកែ​ស្រី​រូបនេះ តែង​ស្លៀកឈុត​រាត្រីសមោសរ​របស់​ប្រេន​ធំ​ៗ​ដូចជាប្រេន ALEXANDER MCQUEEN, POEM, Bella Galvan ជាដើម​ដែល​មាន​តម្លៃ​ថ្លែខ្លាំង និង​ឈុត​ខ្លះ​ពិបាក​ក្នុង​ការ​រកទិញទៀតផង៕

​អត្ថបទ៖ មេរ៉ា, រូបភាព៖ FB Lim Sokcheng