ថៅកែហាងដេគ័រផ្កាធំ អ្នកនាង បុទមរ័ត្ន ស្ទីល៍រស់នៅបែបអភិជនជាន់ខ្ពស់

ថៅកែ​ហាង​ដេគ័រ​ផ្កា Bliss Wedding ដែល​រៀប​មង្គលការ​កក្រើក​កាលពីដើម​ឆ្នាំ ២០២២ កន្លង​ទៅ អ្នកនាង បុទមរ័ត្ន នៅតែ​ជា​ទី​ចាប់អារម្មណ៍​ ក្នុង​ចំណោម​នារី​អភិជន​ទាំងអស់។ បើ​ទោះ​ជា​រៀប​មង្គលការ និង​មាន​កូន​ប្រុស​តូច​មួយ តែ​ការ​រស់នៅ​ស្ថិត​ក្នុង​លំដាប់​ខ្ពស់ រាប់​តាំង​ពី​ការ​ស្លៀកពាក់ កាបូប ស្បែកជើង គ្រឿងអលង្ការ ឡាន​ទំនើប សុទ្ធ​តែ​មាន​តម្លៃ​ថ្លៃ​ៗ។

តាមដានជាមួយយើង៖ Million Times

មង្គលការ​កូនចៅ​អ្នក​មាន​ៗដែល​តុបតែង​ផ្កាស្រស់សុះរោងការ គ្មាន​ចន្លោះ​ល្បី​​កក្រើក​ស្រុក​ខ្មែរ​ជាច្រើន​គូ​មក​ហើយ គឺ​ជា​ស្នាដៃ​តុបតែង​របស់​ក្រុមហ៊ុន​អ្នកនាង។

​ម្ចាស់អាជីវកម្ម​ធំ​ថ្នាក់នេះហើយ ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ក៏មិន​ធម្មតាដែរ។ ក្រឡេក​ទៅ​មើល​សកម្មភាព​អ្នកនាងចូលរួម​ក្នុង​កម្មវិធី​មង្គលការ ខួប​កំណើត ឬ​ការ​ជប់លៀង​ផ្សេង​ៗ​លក្ខណៈ​អភិជន​ដូចគ្នា​នោះ ​អ្នកនាង បុទមរ័ត្ន ពិតជា​មិន​ចាញ់​នារី​ហាយសូ​ដទៃ​ឡើយ។ គ្រាន់តែ​ម៉ូដ​រ៉ូប​គឺ​មិន​ឲ្យ​ជាន់​គ្នា​ឡើយ ហើយ​សុទ្ធសឹង​ជា​ប្រេន​ធំ​ៗ។

មនុស្ស​ស្រី​ស្អាត ទោះ​ដាក់​ឈុត​ណា​ក៏​អ្នកនាង បុទមរ័ត្ន មើល​ទៅ​ចែងចាំង និង​លេចធ្លោ​ជាមួយរូបរាង​ដ៏​តូច​ច្រឡឹង បូក​រួម​ជាមួយ​ការ​ផាត់មុខ ធ្វើឲ្យភ្នែកកាន់តែ​​មុត និង​សិចស៊ី។ ក្រោយ​រៀបការ​ជាមួយ​ស្វាមី​ដែល​មាន​ជំនួញ​ច្រើន ហើយ​ខ្លួន​អ្នកនាង បុទម រ័ត្ន

ចំពោះ​តម្លៃ​រ៉ូប​នីមួយ​ៗ ចាប់ពី​ខ្ទង់​ពាន់​ដុល្លារ​ឡើង​ទៅ ហើយ​​​ប្រេន​សម្លៀកបំពាក់ សុខតែ​ជួរ​មុខ​ប្រេន​ថ្លៃ​បំផុត​ក្នុង​លោក​ឯណោះ ធ្វើឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​លាន់​មាត់​សរសើរ​ពី​ជីវិត​សោយសុខរបស់ត្រកូលអភិជនខ្មែររូបនេះ​៕

១. រ៉ូបប្រេន Zuhair Murad Formal មាន​តម្លៃជាង ៣ ពាន់ដុល្លារ

២. ប្រេន Poem official លំដាប់​លេខ​១របស់​ថៃ តម្លៃ​ចាប់ពី​ខ្ទង់ពាន់​ដុល្លារ​ឡើង​ទៅ

៣. ប្រេន ALEXANDER MCQUEEN តម្លៃជាង ៣៦០០ ដុល្លារ

៤. ប្រេន Oscar de la Renta ចន្លោះ​ពី ៧ ពាន់​ដុល្លារដល់ជាង ​១៣០០០ ពាន់ដុល្លារ

អត្ថបទ៖ មេរ៉ា, រូបភាព៖ Boutomrath Lybon