កូនស្រីពៅសេដ្ឋី ហេង សៀ រស់នៅក្នុងភាពស្ដុកស្ដម្ភ ក្រោយរៀបការជាមួយកូនសេដ្ឋីនីថៃ

អ្នកនាង តាំង គីមប៊ួយ កូនស្រីពៅ អ្នកឧកញ៉ា ហាង សៀ ព្រម​ទាំង​ជា​ម្ចាស់​ហាង Kanvas Signature Label Store ដែល​ជា​ហាង​ដ៏​ល្បី និង​ពេញ​និយម​មួយ​សម្រាប់​នារី​អភិជន ក៏​ដូចជា​អ្នក​មាន​មុខ​មាន​មាត់​ក្នុង​សង្គម។

តាមដានជាមួយយើង៖ Million Times

រូបភាព៖ One Memory

កាលពី​ឆ្នាំ ២០២៣ កន្លង​ទៅ អ្នក​មាន​ស្រុក​ខ្មែរ គឺ​អ្នកឧកញ៉ា ហាង សៀ បាន​ផ្សារ​សាច់​ផ្សារ​ឈាម​ជា​មួយ​អ្នក​មាន​មក​ពី​ប្រទេស​ថៃ លោកស្រី ជា គីន។ ក្រោយ​រៀប​មង្គលការ​រួច​ជីវិត​កូន​ស្រី​ពៅ​របស់​សេដ្ឋី ហេង សៀ គឺ​អ្នកនាង តាំង គីមប៊ួយ និង​ស្វាមី ឋានៈផុន សេថាក់សូផាង កាន់តែ​ផ្អែមល្ហែម និង​ឧស្សាហ៍​បណ្ដើរ​គ្នា​ចូលរួម​កម្មវិធី​ធំ​ៗ​ជាច្រើន​រួម​គ្នា។

​អ្នកនាង តាំង គីមប៊ួយ ក៏​មិន​ខុស​ពី​កូន​សេដ្ឋី អភិជន​ដទៃ​ទៀត​ដែរ ការ​តុបតែង​ខ្លួន ម៉ូដ​សម្លៀកបំពាក់ និង​រស​និយម​ចេញ​មក​ថ្លៃថ្នូរ ទាក់​ភ្នែក​តែ​ម្ដង។ ជាពិសេស​កាបូប​ដែល​កាន់​នីមួយ​ៗ តម្លៃ​កប់​ពពក។

មិន​តែជា​កូន​អ្នកមាន​ស្រាប់ អ្នកនាង តាំង គីមប៊ួយ ក៏មាន​អាជីវកម្ម​ជាច្រើន​ក្នុង​ដៃ សម្រស់​ក៏​កាន់តែ​កើន​ឡើង ធ្វើឲ្យ​ការ​ចំណាយ​ផ្សេង​ៗចេញ​មក​បែប​ហាយសូ​តែម្ដង។ កូន​ស្រី ពៅ​នៃ​គ្រួសារ​អភិជន​នេះ ក៏​ចូលចិត្ត​ចំណាយ​ពេល​សាក​ថ្មជីវិត ដោយ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ស្អាត​ៗ​ជាច្រើន​ជុំវិញ​ពិភព​លោក ទិញ​របស់​ប្រេន​ៗ​ និង​ចូល​ហាង​ទំនើប​៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ FB Kim Bouy Tang