កូនស្រីសេដ្ឋី អ៊ឹង ប៊ុនហ៊ូវ ភ្ជាប់ពាក្យជាមួយកូនប្រុសថៅកែហាងលក់សម្លៀកបំពាក់ លីម ហុង

​មាន ២ គ្រួសារ​អភិជន​ដ៏​ល្បី បានមក​ភ្ជាប់សាច់ភ្ជាប់ឈាមជាមួយគ្នា​ នោះ​គឺ​កូន​ប្រុសថៅកែហាង​លក់សម្លៀកបំពាក់ លីម ហុង ចំណែក​កូន​ស្រី គឺជា​កូន​របស់​សេដ្ឋី អ៊ឹង ប៊ុនហ៊ូវ ប្រធាន​អគ្គនាយកក្រុមហ៊ុន ING Holdings Co., Ltd.។

តាមដានជាមួយយើង៖ Million Times

ក្នុង​ពិធី​ចូល​ចែចូវ​នៃ​កូន​ប្រុស​ឧកញ៉ា ចាប មួយហុង និង​លោកស្រី លឹម សុខចេង ដែលមាន​កូន​កំលោះ​ឈ្មោះ លីម ហ្វីលីប ជាគូ​​កូន​ក្រមុំ​ឈ្មោះ អ៊ឹង ស៊ីវឈីនស៊ី កូន​ស្រី​បណ្ដូល​ចិត្ត​សេដ្ឋី អ៊ឹង ប៊ុនហ៊ូវ ហើយ​កម្មវិធី​រៀបចំ​ឡើង​នៅ​គេហដ្ឋាន​ដ៏​ធំ​ស្កឹមស្កៃ​នៃខាងស្រី​តែ​ម្ដង។ គ្រប់​ប្លង់​​រូបថត បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ភាព​ប្រណីត សព្វ​​ជ្រុង​របស់​ភូមិគ្រឹះលំដាប់​សេដ្ឋី​ជួរ​មុខ​ស្រុក​ខ្មែរ​​។

កូន​កំលោះ​របស់​ឧកញ៉ា ចាប មួយហុង គឺជា​និស្សិត​បញ្ចប់​ការ​សិក្សា​ពី​អង់គ្លេស រូប​សម្បត្តិ​ស្រស់​សង្ហា ចំណេះដឹង​ជ្រៅជ្រះ​សម​គ្នា​ជាមួយ​កូន​ស្រី​​ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍ អចលនទ្រព្យ​ដ៏​ធំ​មួយ​នៅ​កម្ពុជា។ ចំណែក​គ្រួសារ​ខាង​កូន​កំលោះ ក៏​រកស៊ី​ផ្នែក​អចលន​ទ្រព្យ​ និង​មាន​ហាង​លក់​សម្លៀកបំពាក់ លីម ហុង ល្បី​រាប់​ឆ្នាំ​មក​ហើយ ព្រម​ទាំង​​ពង្រីក​បាន​ច្រើន​សាខា​។

ភូមិគ្រឹះ​ទាំង​មូល​រៀប​ចំ​ទទួល​កម្មវិធី​ចូល​ចែចូវ​ បាន​យ៉ាង​ស្រស់​ស្អាត អម​ដោយ​ផ្កា​ស្រស់​រាប់​សែន​ទង ហើយ​កូន​កំលោះ និង​កូន​ក្រមុំ​ក៏​បាន​គ្រង​ឈុត​ប្រពៃណី​ខ្មែរ​យ៉ាង​សមសួន និង​ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ។

ងាក​ទៅ​មើល​ភ្ញៀវ និង​សាច់​ញាតិ​ម្ចាស់​កម្មវិធី ក៏​បាន​រៀបចំ​ខ្លួន​ក្នុង​ឈុត​ប្រពៃណី​អាវ​ប៉ាក់ សំពត់​ហូល​ស្រស់​ស្អាត​ទាំង​ព្រម អម​ជាមួយ​គ្រឿង​អលង្ការ​ភ្លឺ​ចែងចាំង​សឹង​គ្រប់គ្នា។ ជុំវិញ​បរិវេណ​ភូមិគ្រឹះដ៏​ធំ ឃើញ​សុទ្ធតែ​ជា​ឡាន​ទំនើបចត​៕

អត្ថបទ៖មេរ៉ា, រូបភាព៖The Ring Wedding Cambodia