មកមើលទិដ្ឋភាព Pre-Wedding កូនស្រីឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន

ក្រោយ​ភ្ជាប់​ពាក្យ​រួច​ច្រើន​ឆ្នាំ​ពេលនេះ កូនកំលោះ ឡាំ ជុងហាវ កូនក្រមុំ អូន ព័ន្ធមណីលក្ស្មី កូនស្រី​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ត្រៀម​ចូល​រោងការ​ហើយ។

តាមដានជាមួយយើង៖ Million Times

កូន​កំលោះ​គឺជា​កូន​ប្រុស​រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី។ កម្មវិធី​នៃ​គ្រួសារ​អភិជន​ទាំង ២ នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយ​ចង្វារ និង​ចូល​រោងការ​នៅ​ថ្ងៃនេះ។

កម្ម​វិធី​ជយមង្គល​នេះ​នឹង​រៀបចំ​អធិកអធម​ខ្លាំង​ហើយ ព្រោះ​គ្រាន់តែ​ទិដ្ឋភាព Proposal និង Pre-Wedding ក៏​តុបតែង​ឡើង​ប្រណីត ព្រម​ទាំង​ស្រស់​ស្អាត ទាក់​ភ្នែក​ហើយ។ មួយ​វិញ​ទៀត ទាំង​កូន​កំលោះ និង​កូន​ក្រមុំ ឫកពា​សមរម្យ គឺជា​គូស្នេហ៍​យ៉ាង​ស័ក្ដិសម​គ្នា​ទាំង​រូប​សម្រស់ និង​វង្សត្រកូល។

គួរ​បញ្ជាក់​ថា កូនកំលោះ ឡាំ ជុងហាវ កូនក្រមុំ អូន ព័ន្ធមណីលក្ស្មី បាន​ភ្ជាប់ពាក្យ​កាលពីអំឡុង​ខែមីនា ​ឆ្នាំ ២០២០ រហូត​ដល់​ថ្ងៃ​ចូលរោងការ​មាន​រយៈពេល ៤ ឆ្នាំ​ហើយ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ FAST films&photography