នារីខ្មែរម្នាក់ ក្លាយជាបាហុនិការបស់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways នៃប្រទេសអារ៉ាប់រួម

ជា​រឿង​ដ៏​អស្ចារ្យ​ដែល​កូន​ខ្មែរ អាច​ចូលរួម​នម្រើ​ការងារ​របស់​ក្រុមហ៊ុន អាកាសចរណ៍ Etihad Airways នៃ​ប្រទេស​អារ៉ាប់រួម​ដែល​មាន​តួនាទីជាបាហុនិកា។

តាមដានជាមួយយើង៖ Million Times

ទើប​តែ​ថ្មី​ៗ​នេះ​ម្ចាស់​គណនី Thany Narita (ថានី ណារីតា) និង​ជា​បាហុនិកា​ជនជាតិ​ខ្មែរ​ដំបូង​ របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ Etihad Airways បាន​មក​ថត​រូប​ដើម្បី ប្រម៉ូត​ទីផ្សារ​របស់​ក្រុមហ៊ុន ហើយ​ក៏​ធ្វើឲ្យ​មហាជន​ដឹង​ថា​ជា​កូន​ខ្មែរ។

ថ្មី​ៗ​នេះ​ មានការ​ប្រកាស​ផ្លូវការ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Etihad Airways ទៅនឹង​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជានា​​អំឡុង​ខែ​តុលា​ ឆ្នាំ ២០២៥។ ចំណែក​សាមី​ខ្លួន ណារីតា ក៏​បាន​ចែក​រំលែក​ពី​ការ​បាន​ធ្វើដំណើរ​វិល​មក​ស្រុក​កំណើត​វិញ តាម​រយៈ​ការ​បម្រើ​នៅ​លើយន្តហោះ​លំដាប់​កំពូល​មួយ​នេះ​ដែរ។

គួរ​បញ្ជាក់​ថា Narita ជា​បាហុនិកា​ខ្មែរ ដែល​តែង​ចែក​រំលែក​ចំណេះ​ដឹង​ផ្សេង​ៗ​ទាក់ទង​នឹង​ការងារ​លើ​យន្ត​ហោះ ហើយ​ក៏​ជា​មនុស្ស​ស្រី​ដែល​អាច​សម្រេច​គោលដៅ​ធំ​ក្លាយ​ជា​អ្នក​បម្រើ​លើ​យន្តហោះ​លំដាប់​កំពូល​មួយ​។

Etihad Airways គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​នៃ​ប្រទេស​អារ៉ាប់រួម។ ការិយាល័យ​កណ្ដាល​ស្ថិត​នៅ​ទីក្រុង Khalifa រដ្ឋធានី Abu Dhabi នៅ​ជិត​អាកាសយានដ្ឋាន​អន្តរជាតិ Zayed។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០០៣ ហើយ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​ទីពីរ​នៅ​ក្នុង UAE បន្ទាប់ពី Emirates៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ Thany Narita