ប្អូនស្រីសេដ្ឋីនី ម៉ាដាម ដា ប្រកាសលក់ឡាន ព្រោះគ្មានកន្លែងចត

អ្នក​ជំនួញ​អនឡាញ​ដ៏​ល្បី Ah Pop ដែល​ក្នុង​រង្វង់​អ្នក​ជំនួញ​ស្គាល់​ច្បាស់​ថា ជា​ប្អូន​​ស្រី ម៉ាដាម ដា លំដាប់​សេដ្ឋី​នី​នៅ​ស្រុក​ខ្មែរ​នោះ បាន​ចេញ​មក​ប្រកាស​លក់​រថយន្ត​ផ្ទាល់​ខ្លួន ទើប​នឹង​ទិញ​ប្រហែល ១០ ខ​តែ​ប៉ុណ្ណោះ។

តាមដានជាមួយយើង៖ Million Times

សៀន សូលក្ខិណា ឬ Ah Pop ដែល​ជា​អ្នក​លក់​អនឡាញ​ផលិតផល​ថែរក្សា​សម្រស់ ដ៏​ល្បី​មួយ​រូប​ក្នុង​ចំណោម​អ្នក​លក់​អនឡាញ​ក្នុង​ស្រុក បាន​ចេញ​មក​បញ្ជាក់​ហេតុផល​ដែល​ប្រកាស​លក់​ឡាន BMW i8 2015 ពណ៌​ខ្មៅ ក្រោយ​រថយន្ត​ក្នុង​ផ្ទះ​មាន​ច្រើន​គ្រឿង​ពេក ពិបាក​ក្នុង​ការ​ចត និង​ហូរហៀរ​មក​ដល់​ខាងក្រៅ​ផ្ទះ​ដ៏​ធំ​របស់​នាង​ថែម​ទៀត​ផង។

លក្ខិណា មាន​រថយន្ត​ជាច្រើន​គ្រឿង​ចត​ទុក​នៅ​ផ្ទះ ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ និង​ចេញ​ទៅ​ប្រកប​របរ​រកស៊ី។ ដូច្នេះ​ហើយ​ទើប​នាង​ចង់​លក់​ចេញ​ខ្លះ ដើម្បី​កុំឲ្យ​មាន​ផល​វិបាក​ក្នុង​បញ្ហា​ចំណតរាល់ថ្ងៃ។

អ្នក​ជំនួញ​អនឡាញ​រូប​នេះ ពិតជា​មិន​ធម្មតា​ឡើយ ដោយ​ជីវិត​បច្ចុប្បន្ន​របស់​អ្នកនាង​រស់នៅ​ក្នុង​ផ្ទះ​ធំ ចាយ​លើ​ភាព​ហ៊ឺហា​លើ​សម្ភារៈ​ប្រេន​ៗ​មិន​ចាញ់​អ្នក​លក់​អនឡាញ​ធំ​ៗ​ក្នុង​ស្រុក​ដទៃ​ឡើយ ព្រោះ​ត្រូវ​ប៉ាន់​ក្នុង​មុខ​ជំនួញ និង​មាន​ទីផ្សារ​មិន​ដាច់៕

អត្ថបទ៖ មេរ៉ា, រូបភាព FB Ah Pop