មួយឆ្នាំៗ ក្រុមហ៊ុនធំៗទាំងនេះចំណាយរាប់សិបលានដុល្លារ លើថ្លៃការពារសុវត្ថិភាព CEO

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សជាច្រើន បានចំណាយលុយខ្ទង់រាប់សិបលានដុល្លារឯណោះក្នុងមួយឆ្នាំៗ ទៅលើថ្លៃការពារសុវត្ថិភាពនាយកប្រតិបត្តិរបស់ពួកគេ តួយ៉ាងក្រុមហ៊ុន Meta Platforms ចាយច្រើនបំផុតលើថ្លៃអង្គរក្សរបស់មហាសេដ្ឋី Mark Zuckerberg។

តាមដានជាមួយយើង៖ Million Times

នាយកប្រតិបត្តិក្រុមហ៊ុនផ្ដល់សេវាកម្មសន្តិសុខ LionHeart លោក Bill Herzog បានប្រាប់ទៅកាន់សារព័ត៌មាន Fortune ថា ការការពារថ្នាក់ដឹកនាំក្រុមហ៊ុនធំៗទាំងនោះ គឺជាកាតព្វកិច្ចរបស់ក្រុមហ៊ុន ដ្បិតធម្មតាមនុស្សកាន់តែល្បី ប្រាកដជាសំបូរអ្នកស្អប់គុំគួន។

ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះក្រុមហ៊ុនធំៗចំនួន ៥ ដែលចំណាយលុយច្រើនបំផុត លើថ្លៃការពារ CEO របស់ពួកគេ៖

ក្រុមហ៊ុនCEOថ្លៃការពារប្រចាំឆ្នាំ
MetaMark Zuckerberg២៣,៤លានដុល្លារ
AlphabetSundar Pichai៦,៨លានដុល្លារ
TeslaElon Musk២,៤លានដុល្លារ
NvidiaJensen Huang២,២លានដុល្លារ
AppleTim Cook០,៨២លានដុល្លារ

អត្ថបទ៖ Luffy រូបភាព៖ Fortune