ម្ចាស់បុរី KC និង KK The Residence ទទួលបានសញ្ញាបត្របណ្ឌិត​កិត្តិយស​ផ្នែកធុរកិច្ចពីប្រទេសម៉ាឡេស៊ី

លោក គឹម សុខអេង ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ម្ចាស់បុរី ខេស៊ី (Borey KC) ​ដែលនៅ​ជិត​ផ្សារ​ព្រែកព្នៅ ខណ្ឌ​ព្រែកព្នៅ និងជាអ្នកអភិវឌ្ឍន៍លំនៅឋានបែបទំនើប និងទាន់សម័យ KK The Residence 598 ផ្លូវជាសុផារ៉ា កាលពី​ពេល​ថ្មី​ៗ​នេះ​ទើប​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​ពី​បរទេសលើផ្នែកដឹកនាំធុរកិច្ច។

សាកល​វិទ្យាល័យ Malaysia – South India បាន​ប្រគល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែកធុរកិច្ច ជូន​ដល់សាស្ត្រាចារ្យ Dato Sri Dr គឹម សុខអេង។ ពិធីប្រគល់ធ្វើឡើងនៅប្រទេសសិង្ហបុរី។

តាមដានជាមួយយើង៖ Million Times

មិន​ត្រឹម​តែ​ជា​ម្ចាស់​បុរី KC ប៉ុណ្ណោះ​ទេ សេដ្ឋីវ័យក្មេង គឹម សុខអេង ក៏​មាន​អាជីវកម្ម​ជាច្រើន​ទៀត​ដែរ​នៅក្នុងដៃ ដូចជាអគ្គនាយក Eng Design & Construction, ស្ថាបនិក​ក្លិប​ហាត់ប្រាណ​ បឹងកេងកង និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​ពុះ​ដីឡូត៍ នៅ​ខេត្ត​កោះកុងផងដែរ។

ថ្មី​ៗ​នេះ​ម្ចាស់​បុរី KC ក៏​បាន​ចូលរួម​ការងារ​សង្គម​ច្រើន​ថែម​មួយ​កម្រិត​ទៀត ដែល​នេះ​ក៏​ជា​គំរូ​មួយ​ដ៏​ល្អ​ផង​ដែរ។ លោក សុខអេង ក៏សមាជិកសមាគមឧកញ៉ាកម្ពុជា សមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសមាជិកសមាគមអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា។

គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំ​ ២០២៣ នៅថ្ងៃទី​០៦ ខែកក្កដា លោក គឹម សុខអេង ទទួល​បាន​គោរមងារ​ឧកញ៉ា និងទទួលបានគោរមងារ​ «អ្នកឧកញ៉ា» ​​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០២៣ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៨៧៤៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ FB KIM SOK ENG