ព្រះមហាក្សត្រ ត្រាស់បង្គាប់ឲ្យមេធំក្រុមហ៊ុន អាយអិនជី ហូលឌីង ជាទីប្រឹក្សាសម្តេច ហ៊ុន សែន ឋានៈស្មើទេសរដ្ឋមន្រ្តី 

ព្រះមហាក្សត្រ ត្រាស់បង្គាប់ឲ្យមេធំក្រុមហ៊ុន អាយអិនជី ហូលឌីង ជាទីប្រឹក្សាសម្តេច ហ៊ុន សែន ឋានៈស្មើទេសរដ្ឋមន្រ្តី 

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈអ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ ជាទីប្រឹក្សាសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដែលមានឋានៈស្មើទេសរដ្ឋមន្ដ្រី។

តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៤៣៥ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ការសម្រេចផ្តល់តួនាទី និងឋានៈជូនអ្នកឧកញ៉ា គឺពុំទទួលប្រាក់បំណាច់មុខងារ។

តាមដានជាមួយយើង៖ Million Times

អ្នកឧកញ៉ាជាអ្នករកស៊ីចាស់វស្សាមួយរូបនៅក្នុងពិភពជំនួញប្រទេសកម្ពុជាអស់ជាច្រើនទសវត្សរ៍មកហើយលើផ្នែកអចលនទ្រព្យ ហិរញ្ញវត្ថុ សាធារណការ និងសហគ្រាសផលិតទឹកបរិសុទ្ធជាដើម។ បច្ចុប្បន្នលោកកំពុងក្តោបក្តាប់អាណាចក្រជំនួញក្នុងដៃក្នុងទំហំទុនរាប់ពាន់លានដុល្លារអាមេរិកឈ្មោះ អាយអិនជី ហូលឌីង ដែលកំពុងអភិវឌ្ឍន៍ទីក្រុងរណប ING City ស្ថិតនៅខាងត្បូងរាជធានីភ្នំពេញ អតីតបឹងទំពុន។

សូមទាញចំណាប់អារម្មណ៍ប្រិយមិត្តថា អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ  បានចាប់ផ្តើមជំនួញដោយសហការជាមួយដៃគូជាជនជាតិសិង្ហបុរី នាដើមឆ្នាំ១៩៩២ និងបានបង្កើតសហគ្រាសពាណិជ្ជកម្ម ក្រោមនាមករណ៍ថា អេហ្សិត ឌីស្ទ្រ៊ីប្យ៊ូហ្សិន ក្នុងឆ្នាំ១៩៩៣។ អ្នកឧកញ៉ាទទួលបានភាពជោគជ័យយ៉ាងសម្បើមក្នុងការអភិវឌ្ឍ និងវិនិយោគអចលនទ្រព្យជាវិស័យស្នូល។ 

យោងតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុក អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ធ្លាប់ជាសមាជិកសភាតំណាងរាស្ត្រ នៃរដ្ឋសភាជាតិនិងជារដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។ អ្នកឧកញ៉ា ក៏ធ្លាប់ទទួលបានការតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាដែលមានឋានៈស្មើរដ្ឋមន្ត្រីផងដែរ។

អត្ថបទ៖ សាងតេជៈ រូបភាព៖ ING Holding