ភរិយារដ្ឋមន្រ្តី២ រូប ដឹកដៃកូនកំលោះកូនក្រមុំ ក្នុងកម្មវិធីមង្គលការ កូនឧកញ៉ា លាង សាំង

ភរិយារដ្ឋមន្រ្តី២ រូប ដឹកដៃកូនកំលោះកូនក្រមុំ ក្នុងកម្មវិធីមង្គលការ កូនឧកញ៉ា លាង សាំង

កម្មវិធី​មង្គលការ​កូន​អភិជន គឺ​ម្ចាស់​បុរី ហាយធិក អ្នក​ជំនួញ​ល្បីល្បាញ​ជិត​២ ទសវត្សរ៍ លាង សាំង និង​លោក​ស្រី ខ្លឹង ផល្លី ក៏​ល្បី​កក្រើក​មិន​ធម្មតា​ដែរ។

តាមដានជាមួយយើង៖ Million Times

កូន​កំលោះ​មាន​ឈ្មោះ​ថា លាង វិនឡុង និង​កូន​ក្រមុំ​ឈ្មោះ នៃ ច័ន្ទវិសាល ជា​គូ​ស្វាមី​ភរិយា​វ័យ​ក្មេង​ថ្មីថ្មោង និង​ស្រស់​ស្អាត សង្ហា​សម​គ្នា​ទាំង​រូប​សម្ផស្ស និង​ឋានៈ​មុខមាត់​ក្នុង​សង្គម ព្រម​ទាំង​ចំណេះដឹង។

ក្នុង​ពិធី​ដ៏​ឱឡារិក​នោះ ក៏​មាន​វត្តមាន​ថ្នាក់​ដឹកនាំ និង​អ្នក​ជំនួញ​ធំ​ៗ​ដូច​គ្នា ដែល​ផ្ដល់​កិត្តិយស​ចូលរួម​អបអរ និង​ជូន​ពរជ័យ​ដល់​គូ​ស្វាមី ដែល​ទើប​ក​វែក​ក​ឆ្នាំ​ជា​គ្រួសារ​ថ្មី​នេះ។ ក្នុង​កម្មវិធី​ពេញ​ដោយ​ភាព​ស្រស់​ស្អាត ទាំង​កូន​កំលោះ-ក្រមុំ និង​ការ​តុបតែង​ក្នុង​រោង​ពោរពេញ​ដោយ​ផ្កាភ្ញី​ពណ៌​ស្រាល​ស្រទន់ គួរ​ឲ្យ​គយគន់។

ងាក​មក​មើល​អ្នក​ដឹកដៃ​កូន​កំលោះ​វិញ គឺ​លោក​ស្រី ឌិត នីតា ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា និង​ជា​ភរិយា​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ហើយ​អ្នក​ដឹកដៃ​កូន​ក្រមុំ​ឯណោះ​វិញ ក៏​ជា​ភរិយា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន គឺ​លោកស្រី ទុយ សិរីរតនៈ។

លោក​ជំទាវ​ទាំង ២ ពិតជា​ស័ក្ដិសម​ជា​អ្នក​ដឹកដៃ​កូន​កំលោះ-ក្រមុំ ក្នុង​ពិធី​មង្គលការ​ខ្លាំង​ណាស់ ព្រោះ​ជា​ស្ត្រី​ពេញ​បរិបូរ​ដោយ​សុភមង្គល ជា​មនុស្ស​ស្រី​មាន​គ្រួសារ​ពេញលេញ និង​ជា​ស្រ្តី​ពេញ​ដោយ​មុខមាត់ សេចក្ដី​ថ្លៃថ្នូរ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ The Ring Wedding Cambodia