កូនស្រីពៅមហាសេដ្ឋី សំអាង វឌ្ឍនៈ ផូរផង់ក្នុងចំណោមកូនអភិជនៗ ថ្ងៃមង្គលការប្អូនថ្លៃប្រុស

កូនស្រីពៅមហាសេដ្ឋី សំអាង វឌ្ឍនៈ ផូរផង់ក្នុងចំណោមកូនអភិជនៗ ថ្ងៃមង្គលការប្អូនថ្លៃប្រុស

លោកស្រី សំអាង លក្ខិណា ដែលជាកូនស្រីមហាសេដ្ឋី សំអាង វឌ្ឍនៈ តែងតែមានភាពលេចធ្លោក្នុងសម្លៀកបំពាក់បែបប្រពៃណីបូករួមគ្រឿងអលង្កាប្រណីតៗ ពេលចូលរួមកម្មវិធីមង្គលការម្តងៗ។ ជាក់ស្ដែងថ្ងៃការប្អូនប្រុសថ្លៃជីដូនមួយ កាលពីពេលថ្មីៗនេះ កូនស្រីពៅម្ចាស់ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានរៀបចំខ្លួនយ៉ាងស្រស់ស្អាតខ្លាំងក្នុងចំណោមកូនស្រីអភិជនៗជាន់ខ្ពស់ដូចគ្នា។

ភរិយាលោក សុខ សូកាន ទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវចូលរួមក្នុងកម្មវិធីជយមង្គលលោក សុខ សប្បាយណា ដែលជាសាច់ញាតិជិតស្និទ្ធនៃស្វាមីលោកស្រី នៅ OCIC។

តាមដានជាមួយយើង៖ Million Times

ដូចដឹងហើយថា នាថ្ងៃមង្គលការរបស់លោក សុខ សប្បាយណា ដែលជាប្អូនប្រុសលោ សុខ សូកានរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្អូនជីដូនមួយដែលធ្លាប់រស់នៅជាមួយគ្នាតាំងពីតូចៗដែរនោះទាំងលោក សុខ សូកាន លោក សុខ សូកេន លោក សុខ សង្វារ និងគ្រួសារ ត្រូវតែរៀបចំខ្លួនជាម្ចាស់កម្មវិធីមួយ។ ព្រោះតែបែបនោះហើយ ស្ត្រីត្រកូលមានមុខមាត់ក្នុងសង្គមដែលជាបងថ្លៃស្រី បានប្រុងប្រៀបរៀបចំតុបតែងខ្លួនឲ្យស័ក្តិសមនឹងឋានៈជាក់ជាមិនខាន។

បរិយាយពីលោកស្រី សំអាង លក្ខិណា ក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងសមសួន បូករួមរូបសម្រស់ស្រស់ស្អាតមិនប្រែ ព្រមទាំងមុខមានមន្តស្នេហ៍ បញ្ចេញស្នាមញញឹមជាប់ជានិច្ច មើលទៅមិនចេះជិនណាយ។

គួរឲ្យដឹងផងដែរថា លោកស្រី សំអាង លក្ខិណា ទទួលបរិញ្ញាបត្រកិត្តិយសផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Nottingham ចក្រភពអង់គ្លេស ហើយភរិយាលោករដ្ឋលេខាធិការក្រសួងរៀបចំដែនដីរូបនេះ គឺជានាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន វឌ្ឍនៈ ប្រូភើធី អិលធីឌី និងក្រុមហ៊ុនវឌ្ឍនៈ អ៊ិនវេសមេន លីមីធីត ជាសហស្ថាបនិក ភាគទុនិក និងជាអភិបាលនៃក្រុមហ៊ុនវឌ្ឍនៈ ប្រូវើរី ឯ.ក និងក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត ឯ.ក៕

អត្ថបទ៖ សុរ៉ាវី រូបភាព៖ FAST