បើនិយាយពីបុរី ប៉េងហួត ប្រិយមិត្តជាច្រើនបានស្គាល់ ជាបុរីលំដាប់អភិជនមួយនៅក្នុងប្រទេសកម្ពុជា។ ជឿថាប្រិយមិត្តក៏បានស្គាល់ម្ចាស់បុរីមួយនេះរួចមកហើយ គឺអ្នកឧកញ៉ា ថៃ ជាហួត ជាពាណិជ្ជករមានដើមកំណើតនៅលើទឹកដីខេត្តកំពង់ចាម ស្រុកស្រីសន្ធរ។
ភាពជោគជ័យរបស់អ្នកឧកញ៉ា ថៃ ជាហួត ក៏មានស្រ្តីឆ្នើមមួយរូបនៅពីក្រោយជានិច្ច គឺគ្មាននរណាក្រៅពីលោកស្រី ហុង ដានី ដែលកំពុងកាន់តួនាទីជាអគ្គនាយិកាក្រុមហ៊ុន ប៉េងហួត គ្រុប ក៏ជាសហគ្រិនស្រ្តីដ៏រឹងមាំពោរពេញដោយសមត្ថភាពម្នាក់នៅក្នុងក្រុមហ៊ុន ក៏ដូចជានិមិត្តរូបសម្រាប់សហគ្រិនស្រ្តីវ័យក្មេងជំនាន់ក្រោយផងដែរ។
យើងមិននិយាយពីមុខជំនួញ និងតួនាទីរបស់លោកស្រីតទៀតនោះទេ ប៉ុន្តែយើងសូមនាំប្រិយមិត្តមកមើលជីវិត និងការស្លៀកពាក់តុបតែងកាយរបស់លោកស្រីវិញម្តង សាមញ្ញៗតែស្អាតសក្តិសមជាភរិយាមហាសេដ្ឋីលំដាប់ស្រុកខ្មែរពិតៗ។
បើទោះបីវ័យរបស់លោកស្រីកាន់ជ្រាលបន្តិចមែន ហើយមានបុត្រាបុត្រីធំៗហើយក្តី ប៉ុន្តែសម្រស់ និងការស្លៀកពាក់មិនចាញ់យុវវ័យឡើយ។
គេហទំព័រ មីលានថាមស៍ សូមបង្ហាញឈុតសំលៀកបំពាក់ និងសកម្មភាពរបស់លោកស្រី ហុង ដានី ដូចតទៅ៖