ប្រយ័ត្ន ​ការ​ទិញ លក់​មាស​នៅ​លើ Online ​ព្រោះ​មាន​ជន​ខិល​ខូច​លក់​មាស​ក្លែងក្លាយ​

ប្រយ័ត្ន ​ការ​ទិញ លក់​មាស​នៅ​លើ Online ​ព្រោះ​មាន​ជន​ខិល​ខូច​លក់​មាស​ក្លែងក្លាយ​

​ក្រុម​ការងារ​បច្ចេក​ទេសនាយកដ្ឋាន​ការពារ​សុវត្ថិភាព​បច្ចេក​វិទ្យា​ឌីជីថល នៃ​អគ្គ​នាយក​ដ្ឋាន​បច្ចេក​វិទ្យា​ឌីជីថល និង​ផ្សព្វផ្សាយ​អប់រំ​បាន​ទទួល​សេចក្តី​រាយការណ៍​មាន​ការ​ផ្សព្វផ្សាយ​ទិញ​លក់​មាស​នៅ​តាម​បណ្តាញ​សង្គម​ (Online)​​ ដោយ​ក្រុម​ជន​ខិលខូច​មាន​វិធីសាស្ត្រ​ផលិត​មាស​ក្លែងក្លាយ​ ដោយ​ប្រើ​ប្រាស់​វត្ថុ​ធាតុម្យ៉ាង​ជ្រលក់​ជាមួយ​ទឹក​មាស ​ដើម្បី​បន្លំ​ជន​រង​គ្រោះ ព្រម​ជាមួយ​បច្ចេក​ទេស​កាត់​ត​វីដេអូ ​ដើម្បី​បោកប្រាស់​ឱ្យ​ជន​រង​គ្រោះ​ជឿ​ទុក​ចិត្ត​ និង​ប្រើ​ប្រាស់​វិធី​សាស្ត្រ​ធ្វើ​តេស្ត​សាកល្បង​តាម​បែប​ប្រពៃណី​ផង​ដែរ។

តាមដានជាមួយយើង៖ Million Times

ជា​ការ​ពិត​ណាស់​ការ​ទិញ​លក់​ដែល​គ្មាន​ប្រភព​ច្បាស់​លាស់​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ ធ្វើ​ឱ្យ​អ្នក​ទិញ​ពិបាក​ផ្ទៀង​ផ្ទាត់​ផលិត​ផល ​តម្លៃ ​និង​សេវា​ផ្សេង​ៗ ខណៈ​ហាង​ទិញ​លក់​មាស​ដែល​បាន​លិខិត​អនុញ្ញាត​ត្រឹម​ត្រូវ​ពី​អាជ្ញាធរ​ ការ​ធានា​ទិញ​ចូល​វិញ​ក្នុង​តម្លៃ​សមរម្យ​តាម​លក្ខន្តិកៈ​ដែល​បាន​កំណត់​ ដែល​អ្នក​ទិញ​អាច​ជឿ​ទុក​ចិត្ត​បាន​ ។

​ហេតុ​ដូចនេះ​សូម​ប្រជា​ពលរដ្ឋ​មេត្តា​ប្រុង​ប្រយ័ត្ន​ការ​ជាវ​ ឬ​ទិញ​មាស​តាម​បណ្តា​ប្រភព​លើ​បណ្តាញ​សង្គម​ផ្សេង​ដូច​ខាង​ក្រោម​៖

១. ​សូម​ជ្រើស​រើស​ហាង​លក់​គ្រឿង​អលង្កា​មាន​អាជ្ញាប័ណ្ណ​ និង​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ច្បាស់​លាស់​

២. ហាង​ដែល​មាន​ប្រើ​ប្រាស់​ឧបករណ៍​មាន​លក្ខណៈ​ស្តង់ដា​បច្ចេកទេស​ដើម្បី​ពិនិត្យ​មាស​ឲ្យ​បាន​ត្រឹម​ត្រូវ

៣.​ សូម​រាយ​ការណ៍​មក​កាន់​អាជ្ញាធរ​សមត្ថកិច្ច​ករណី​សង្កេត​ឃើញ ឬ​សង្ស័យ​មាន​ការ​លក់​មាស​ក្លែងក្លាយ