បងស្រីច្បងលោក ឆៃ ស៊ីណារិទ្ធ កាន់កាបូបដៃ Mini Lady Dior Bag តម្លៃជិត ៩ ពាន់ដុល្លារ

បងស្រីច្បងលោក ឆៃ ស៊ីណារិទ្ធ កាន់កាបូបដៃ Mini Lady Dior Bag តម្លៃជិត ៩ ពាន់ដុល្លារ

កាល​ពី​ថ្ងៃ​មង្គល​ការ​កូន​ស្រី​លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស ដែល​មាន​ឈ្មោះ​ថា ឆៃ ឫទ្ធិឆព័ណ្ណ និង​កូន​កំលោះ​ជា​មន្រ្តី​វ័យ​ក្មេង​រុប​សង្ហា ចាន់ បូនីរ៉ា ប្រធាន​នាយកដ្ឋាន​ហ្វ្រង់កូហ្វូនី​នៃ​ក្រសួងការបរទេស​កម្ពុជា ភ្ញៀវ​កិត្តិយស​ក៏​ភ្លេច​គយគន់​សម្រស់​បងស្រី​របស់​កូន​ក្រមុំ​ឈ្មោះ ឆៃ រិទ្ធរំាងសី។

តាមដានជាមួយយើង៖ Million Times

កូន​ស្រី​ច្បង​របស់​លោក ឆៃ ស៊ីណារិទ្ធ ដែល​គេ​ហៅ​ក្រៅ​ថា Ella ពិត​ជា​ស្រស់​ស្អាត​មិន​ចាញ់​កូន​ប្រមុំ​ឡើយ បើ​ទោះ​ជា​មាន​កូន​ប្រុស​ស្រី​ដល់​ទៅ ៣ ហើយ​ក៏​ដោយ។ ភ្ញៀវ​ពិតជា​អត់​សរសើរ​មុខមាត់ និង​រូប​សម្រស់​របស់ ឆៃ រិទ្ធរំាងសី និង​ ឆៃ ឫទ្ធិឆព័ណ្ណ មិន​បាន​មែន មិន​ត្រឹម​ដូច​គ្នា​ប៉ុណ្ណោះ​ទេ តែ​ក៏​មើល​ទៅ​ដូច​បងប្អូន​ខុស​អាយុ​គ្នា ២-៣ ឆ្នាំ​អ៊ីចឹង។

បង​ស្រី​របស់​កូន​ក្រមុំ ថ្ងៃ​មង្គលការ​ប្អូន បាន​ទាក់​ចិត្ត​ភ្ញៀវ​ឲ្យ​ចាប់អារម្មណ៍ ព្រោះ​ការ​តុបតែង​ខ្លួន​របស់​អ្នកនាង​ឃើញ​ថា​សមសួន ស៊ី​នឹង​ឋានៈ​ក្នុង​សង្គម ដោយ​ជ្រើស​រើស​កំណាត់​ហូល-ផាមួង​ខ្មែរ​មក​ច្នៃ​ជា​ម៉ូដ​សម្លៀកបំពាក់ ព្រម​ទាំង​កាន់​ជាមួយ​កាបូប​កំពូល​ប្រេន​ក្នុង​លោក Dior តូច​ល្មម​មួយ មាន​តម្លៃ​ជិត ៩ ពាន់​ដុល្លារ​ឯណោះ។

ត្បិត​តែ Mini Lady Dior Bag ពណ៌​ផ្កាឈូក​មាន​ដាំ​ត្បូង​ជុំវិញ​ក៏​ពិត​មែន តែ​វា​មើល​ទៅ​ស្រស់​ស្អាត ស័ក្ដិសម​ជាមួយ​ម្ចាស់​តែម្ដង គឺ​អ្នកនាង Ella។ កាបូប​មួយ​នោះ​មាន​តម្លៃ ៨ ៣២៦ ​ដុល្លារ ដែល​ផលិត​ពី​ស្បែក​ចៀម និង​លោហធាតុ Lambskin និង Rose des Vents Satin ប៉ាក់​ដោយ​អង្កាំ​ជាច្រើន។ មួយ​វិញ​ទៀត​កូន​ស្រីលោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស ស្រលាញ់​កាបូប​ម៉ាក Dior នេះ​ខ្លាំង​ណាស់ ​ដោយ​អ្នកនាង​មាន​ជាច្រើន​ប្រភេទ​ផ្សេង​ៗ​គ្នា។

ថ្ងៃ​មង្គល​ប្អូន​ស្រី​មាន​តែម្ដង ដូចនេះ​ហើយ​អ្នកនាង កូន​ស្រី​អភិជន​រូបនេះ​បាន​ប្ដូរ​ឈុត​សម្លៀកបពាក់​បែប​ខ្មែរ​ជាច្រើន ឲ្យ​សម​នឹង​កិត្តិយស​គ្រួសារ និង​សម​ជាមួយ​ការ​ផ្ដល់​កិត្តិយស​ពី​សំណាក់​ភ្ញៀវ​លំដាប់​កំពូល​ៗ​ក្នុង​ស្រុក៕

រូបភាព៖ The Ring Wedding Cambodia